ប្រធាន​សហព័ន្ធ​​តេក្វាន់​ដូ​​កម្ពុជា​ចង់​ធ្វើ​ជា​ម្ចាស់ផ្ទះ​​ជើងឯក​​អាស៊ីអាគ្នេយ៍​​ជា​លើក​ទី​ពីរ​

ដោយ៖ ពេញ ផេង 20-03-2019 5:17 pm 314
​លោក​កែវ រ៉េមី​ប្រធាន​សហព័ន្ធ​កីឡាតេ​ក្វាន់​ដូ​កម្ពុជា

​លោក​កែវ រ៉េមី​ប្រធាន​សហព័ន្ធ​កីឡាតេ​ក្វាន់​ដូ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​តំបន់​អាស៊ី​អគ្នេ​យ៍​ផង​នោះ បានបង្ហាញ​ពី​ឆន្ទៈ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​តេក្វាន់​ដូ​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​ពីរ​នៅ​កម្ពុជា​។ លោក​ថា​សម្រាប់​ឆ្នាំ​២០២០​ខាងមុខ ប្រសិនបើ​មាន​ការឯកភាព​ពី​រាជរដ្ឋាភិបាល កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ទី​ពីរ​។ សម្រាប់​សហព័ន្ធ​កីឡាតេ​ក្វាន់​ដូ​ITF​របស់​កម្ពុជា នឹង​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើឲ្យ​កម្ពុជា​កាន់តែ​មានឱកាស​សម្រួច​សមត្ថភាព​របស់ខ្លួន សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់​តំបន់​នា​ឆ្នាំ​២០២០​ខាងមុខនេះ​៕

ព័ត៌មានផ្សេងទៀត