ប្រធាន​ក្រុម​PSG​​ប្រៀបធៀប​ការ​ចាញ់​​យប់មិញ​​​ដូចគ្នា​នឹង​​Real Madrid

ដោយ៖ ពេញ ផេង 07-03-2019 2:05 pm 183
រូបភាពកីឡាករ​Thiago Silva(ស្ដាំ)​និងមិត្ដរួមក្រុម

​យោងតាម​កីឡាករ​Thiago Silva​ប្រធាន​ក្រុមបាល់ទាត់​Paris Saint-Germain បាន​លើកឡើងថា​ការធ្លាក់​ចេញពី​UEFA Champions League របស់​Paris Saint-Germain ស្រដៀង​គ្នា​នឹង​ក្រុម​Real Madrid​ដែរ​។ Thiago Silva​បាន​ប្រៀបធៀប​ការចាកចេញ​របស់​Paris Saint-Germain​ទៅនឹង Real Madrid ថា​ជា​បរាជ័យ​ដ៏​អាម៉ាស់​មួយ​។ 

PSG​ធ្វើបាន​ល្អ​ក្រៅ​ទឹកដី ប៉ុន្ដែ​ត្រូវ​ចាញ់​៣-១​ក្នុង​ទឹកដី​ក្រោម​ថ្វី​ជើង Manchester United ក្នុង​ការប្រកួត​កាលពី​យប់មិញ​។ ដ្បិត​សរុប​ទាំងពីរ​ជើងមាន​៣​គ្រាប់​ស្មើគ្នា ប៉ុន្ដែ​Manchester United​ចំណេញ​បាល់​ក្រៅ​ដី​ដល់​ទៅ​៣​គ្រាប់​។ ដូច្នេះ​PSG​ត្រូវ​ធ្លាក់​ពី​UEFA Champions League​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដូច​Real Madrid​ដែរ​។ 

Silva​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុម​របស់គេ​បាន​ព្យាយាម​លេង​យ៉ាង​ល្អ​នៅក្រៅ​ដី ប៉ុន្ដែ​ការប្រកួត​ក្នុង​ដី​មិនបាន​ល្អ​ទេ​។ បាល់ទាត់​គឺ​ដូច្នេះហើយ វា​ដូចគ្នា​នឹង​អ្វីដែល​បានកើត​ឡើងលើ​Real Madrid​អ៊ីចឹង ព្រោះ​សមាជិក​ក្រុម​ទាំងអស់​បាន​ព្យាយា​យ៉ាងខ្លាំង ប៉ុន្ដែ​ទទួលលទ្ធផល​មិនល្អ​ដូច​ក្ដី​រំពឹង​៕

ព័ត៌មានផ្សេងទៀត