កម្ពុជា​​អាច​ចំណាយ​​២០០​​លាន​ដុល្លារ​​សម្រាប់​​ធ្វើជា​ម្ចាស់ផ្ទះ​​ស៊ី​ហ្គេម​២០២៣

ដោយ៖ ពេញ ផេង 06-03-2019 9:04 am 213
លោក​វ៉ាត់ ចំរើនអគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា

​តាម​ការលើកឡើង​ពី​លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានឲ្យដឹងថា តាម​ប្រសាសន៍​របស់លោក​សាស្ដ្រាចារ្យ​Sheik Kok Chi អ្នកជំនាញ​រៀបចំ​ព្រឹត្ដិការណ៍​កីឡា​ស៊ី​ហ្គេម ការធ្វើជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ អាច​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​២០០​លាន​ដុល្លារ​។ លោក​វ៉ាត់ ចំរើន​បានបញ្ជាក់​បន្ថែមថា ពេលនេះ​កម្ពុជា​កំពុងតែ​រៀបចំខ្លួន​ជា​បណ្ដើរៗ ដោយបាន​បើក​កិច្ចប្រជុំ​ជា​បន្ដបន្ទាប់ បង្ហាញ​ពី​ផែនទី​និង​ផែនការមេ​សម្រាប់​ឆ្នាំ​២០២៣ ធ្វើ​យ៉ាងណាឲ្យ​ព្រឹត្ដិការណ៍​កីឡា​ស៊ី​ហ្គេម​លើកទី​៣២​ដំណើរការ​ដោយ​ជោគជ័យ​។ 

​គួរ​បញ្ជាក់ថា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ដិទៅនៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​ពេលនេះ​កំពុង​ស្ថិតក្រោម​ការសាងសង់ សម្រេចបាន​ប្រមាណ​ជាង​៤០​ភាគរយ​ហើយ ក្នុង​គម្រោង​ទឹកប្រាក់​ជិត​១៦០​លាន​ដុល្លារ ជា​ជំនួយឥតសំណង​ពី​ប្រទេស​ចិន​៕

ព័ត៌មានផ្សេងទៀត