ព្រោះ​មូលហេតុ​មួយ Manny Pacquiao​​ប្រាប់​កូន​​ចៀស​ឲ្យ​ឆ្ងាយ​​ពី​អាជីព​ប្រដាល់

ដោយ៖ ពេញ ផេង 02-03-2019 11:32 am 1453
លោក​Manny Pacquiao

​វីរបុរស​ជា​ស្ដេច​ប្រដាល់​របស់​ហ្វីលីពីន ដែល​ល្បីល្បាញ​ទូទាំង​ពិភពលោក​Manny Pacquiao បាន​និយាយ​ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មីៗ​នេះ​ថា លោក​មិន​ចង់ឲ្យ​កូនប្រុស​ច្បង​របស់លោក ចូលប្រឡូក​ក្នុង​សង្វៀន​ប្រដាល់​ដូច​រូបលោក​ឡើយ​។ ការលើកឡើង​ដូច្នេះ បន្ទាប់ពី​កូនប្រុស​របស់លោក​ឈ្មោះ​Emmanuel Jr​ស្គាល់​ថា​Jimuel បាន​ឡើង​ប្រកួត​ធ្វើឲ្យ​ភរិយា​របស់​លោកដែល​ត្រូវជា​ម្ដាយ​Jimuel​ស្រក់​ទឹកភ្នែក​។​

លោក​បាន​ជំរុញ​ឲ្យ​កូនប្រុស​ជ្រើស​ផ្លូវ​ដើរ​ផ្សេង ព្រោះតែ​លោក​ដឹងថា​អាជីព​នេះ​វា​ឈឺ​សាច់​ប៉ុនណា ហើយ​វា​លំបាក​ប៉ុនណា​។ Pacquiao​ធ្លាប់​និយាយ​ទៅកាន់​កូនប្រុស​ថា “​ឪពុក​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​ដោយសារតែ​ភាពក្រីក្រ​តែប៉ុណ្ណោះ ប៉ុន្ដែ​កូន​មិនចាំបាច់​ធ្វើជា​អ្នក​ប្រដាល់​ឡើយ​។​” ក្រោយ​និយាយ​បែបនេះហើយ កូនប្រុស​របស់លោក​ក៏​ឆ្លើយតប​ថា រូបគេ​ក៏​ចូលចិត្ដ​ប្រដាល់ គេ​ចង់​ក្លាយជា​វីរបុរស​តំណាង​ប្រទេស​មួយរូប​។​

​សូមបញ្ជាក់ថា សម្រាប់​លោក​Pacquiao​ភរិយា​របស់​លោកអ្នក​ស្រី​Jinkee ក៏​ចង់ឲ្យ​លោក​ចូលនិវត្ដន៍​ដែរ​ដោយសារតែ​មានវ័យ​៤០​ឆ្នាំ​ទៅហើយ​។ លោក​ក៏​ចង់​ដូចគ្នា ប៉ុន្ដែ​មិនទាន់​ដល់ពេល​។ លោក​បានប្រកាស​ដោយ​បើកចំហ​ថា ចង់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អាមេរិក​Floyd Mayweather​ម្ដងទៀត ប៉ុន្ដែ​មិនទាន់បាន​ពិភាក្សា​ពី​បញ្ហា​នេះ​ជាមួយ​ទីប្រឹក្សា​របស់លោក​ទេ​៕

ព័ត៌មានផ្សេងទៀត