ម្ចាស់ផ្ទះ​​កម្ពុជា​​បាន​ត្រឹម​​លេខ​៤ ខណៈ​ឥណ្ឌូនេស៊ី​​ជា​ម្ចាស់​ពាន​​AFF U-22 ឆ្នាំ​២០១៩

ដោយ៖ ពេញ ផេង 27-02-2019 9:34 am 488
រូបភាពក្រុមជម្រើសជាតិU-22​ឥណ្ឌូនេស៊ីពេលលើកពានAFF U-22 ឆ្នាំ​២០១៩

​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​AFF U-22 ឆ្នាំ​២០១៩​កាលពី​ម្សិលមិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ពិតជា​គួរឲ្យ​សោកស្ដាយ​សម្រាប់​ម្ចាស់ផ្ទះ​កម្ពុជា ដែល​បរាជ័យ​ក្រោម​ថ្វី​ជើង​វៀតណាម​១​ទល់​០​។ បរាជ័យ​នេះ​ធ្វើឲ្យ​U-22​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ រីឯ​U-22​វៀតណាម​ទទួល​ចំណាត់ថ្នាក់​លេខ​៣​។ 

​និយាយ​ពី​ជំនួប​រវាង​ឥណ្ឌូនេស៊ី​និង​ថៃ​វិញ ឥណ្ឌូនេស៊ី​ពិតជា​ធ្វើបាន​ល្អ​ដោយ​យកឈ្នះ​ថៃ​ក្នុង​លទ្ធផល​២​ទល់​១​។ ដូច្នេះ​ចប់​ការប្រកួត​ឥណ្ឌូនេស៊ី​ជា​ម្ចាស់​ពាន​AFF U-22 ឆ្នាំ​២០១៩ ចំណែក​ថៃ​វិញ​បាន​ត្រឹម​ជើងឯក​រង​។ គួរ​បញ្ជាក់ថា ការប្រកួត AFF U-22 ឆ្នាំ​២០១៩ បានចាប់ផ្ដើម​ពី​ថ្ងៃទី​១៧-២៦​កុម្ភៈ មាន​ប្រទេស​ចូលរួម​ចំនួន​៨ ហើយ​កម្ពុជា​ជា​ម្ចាស់ផ្ទះ​៕

ព័ត៌មានផ្សេងទៀត