សោកស្ដាយ​​U22​កម្ពុជា​​​ដែល​មិនបាន​​ឡើងដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​

ដោយ៖ សេង បារាំង 25-02-2019 8:56 am 336

​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​របស់​កម្ពុជា មិន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ពាន AFF U22 LG CUP 2019 ឡើយ ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ U22 ថៃ​ដោយ​បាល់​ប៉េណាល់​ទី​កាត់សេចក្តី ៣-៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ​។​

​ជំនួប​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់ AFF U22 Championship 2019 រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ ២២​ឆ្នាំ​កម្ពុជា និង​ក្រុម​ការពារ​តំណែង​ជើងឯក U22 ថៃ បានបញ្ចប់​ការប្រកួត ៩០​នាទី តែ​ពុំ​មានការ​ស៊ុត​បំប៉ោង​សំណាញ់​ទី​គ្នា​នោះទេ ដោយ​រក្សា​លទ្ធផល ០-០​។ តែ​បែរជា​ក្រុម​គោព្រៃ​កម្ពុជា អាយុ​ក្រោម​២២​ឆ្នាំ មក​ចាញ់​បាល់​ប៉េណាល់​ទី​កាត់សេចក្តី​ទៅវិញ​។​

​សូមបញ្ជាក់ថា ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​របស់​កម្ពុជា នឹង​លេង​ជា​មួយក្រុម U22 វៀតណាម យក​លេខ​៣ នៅ​ថ្ងៃទី​២៦​កុម្ភៈ ខណៈ​ក្រុម U22 ថៃ និង​ជួប​ជាមួយ ក្រុម​U22​ឥណ្ឌូនេស៊ី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ យក​លេខ​១​និង​លេខ​២​ផងដែរ​៕

ព័ត៌មានផ្សេងទៀត