U22​កម្ពុជា​​ឡើង​​​​វគ្គ​ពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្រ​​AFF U22 Championship 2019​ហើយ

ដោយ៖ ពេញ ផេង 21-02-2019 8:39 am 277
រូបភាព​U22​កម្ពុជា

​បន្ទាប់ពី​យកឈ្នះ​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល​២​ទល់នឹង​០ ក្នុង​ការប្រកួត​កាលពី​ម្សិលមិញ ទីបំផុត​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ​(U22) បាន​ឡើង​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ សម្រាប់​ការប្រកួត​ដណ្ដើមពាន​AFF U22 Championship 2019 ។ ពីរ​ប្រកួត​របស់​U22​កម្ពុជា​ពិតជា​ធ្វើ​បានល្អ ដោយ​ការប្រកួត​បើកឆាក​យកឈ្នះ​ម៉ាឡេស៊ី​១​ទល់នឹង​០ ហើយ​ប៉ះ​មី​យ៉ាន់​ម៉ា​ម្សិលមិញ​បន្ដ​ឈ្នះ​ទៀត ដូច្នេះ​កម្ពុជា​មាន​៦​ពិន្ទុ​ក្នុង​ដៃ​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូ​ល​B​។ U22​កម្ពុជា​ស៊ុត​ចូល​គេ​បី​គ្រាប់​ប៉ុន្ដែ​មិន​របូត​គ្រាប់​បាល់​ទេ​៕

ព័ត៌មានផ្សេងទៀត