ប្រធាន​FIFA៖​​ទោះ​មាន​ច្រើន​​ក្រុម​​ចូលរួម តែ​ខ្ញុំ​រំពឹង​​World Cup ២០២២​​នឹង​រៀបចំ​​បានល្អ​

ដោយ៖ ពេញ ផេង 16-02-2019 10:51 am 428
​ប្រធាន​FIFA​លោក​Gianni Infantino

​ប្រធាន​FIFA​លោក​Gianni Infantino បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា លោក​ពិតជា​មាន​សុទិដ្ឋិនិយម​ចំពោះ​ការរៀបចំ​ព្រឹត្ដិការណ៍​ប្រកួត​បាល់ទាត់​ពិភព​លោក​World Cup ២០២២ ដែល​កាតា​ជា​ម្ចាស់ផ្ទះ​។ World Cup ២០២២​នឹង​បង្កើន​ចំនួន​ក្រុម​ចូលរួម គឺមាន​រហូតដល់​៤៨​ក្រុម​ឯណោះ ដែល​កន្លងមក​មានតែ​៣២​ក្រុម​ទេ​។ ថ្លែង​ក្នុង​សន្និសីទកាសែត​លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា “​ខ្ញុំ​ពិតជា​មាន​សុទិដ្ឋិនិយម ប៉ុន្ដែ​សួរថា​វា​ងាយស្រួល​ទេ​? វា​មិន​ងាយស្រួល​ឡើយ​។ យ៉ាងណាក៏ដោយ​ខ្ញុំ​ត្រូវតែ​បង្ហាញ​ភាពស្មោះត្រង់​របស់ខ្ញុំ រៀបចំ​ព្រឹត្ដិការណ៍នេះ​ឲ្យបាន​ល្អ​បំផុត​។​” 

​គួរ​បញ្ជាក់ថា តាមពិតទៅ​FIFA​សម្រេច​នឹង​បង្កើន​ចំនួន​ក្រុម​ចូលរួម​ការប្រកួត​នៅ​World Cup ២០២៦​ទេ ប៉ុន្ដែ​លោក​Gianni Infantino​បាន​ជំរុញឲ្យមាន​ការផ្លាស់​ប្ដូរ​មុនកំណត់ គឺ​នឹង​ចាប់ផ្ដើម​បង្កើន​ក្រុម​ពី​៣២​ទៅ​៤៨​នៅត្រឹម​ឆ្នាំ​២០២២​វិញ​៕

ព័ត៌មានផ្សេងទៀត