ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​​វៀតណាម​​រំពឹង​ខ្ពស់​​អាច​ដណ្ដើម​​មេដាយមាស​​ពី​ស៊ី​ហ្គេម​

ដោយ៖ ពេញ ផេង 13-02-2019 4:10 pm 897
រូបភាពក្រុមជម្រើសជាតិវៀតណាមអបអរជ័យជម្នះ

​លោក​Nguyen Ngoc Thien រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ បាន​និយាយថា​ក្រុម​កីឡាករ​បាល់​ទា​ត់បុរ​ស​និង​ស្ដ្រីជាតិ​របស់​វៀតណាម ត្រូវបាន​រំពឹងថា​នឹង​នាំ​មេដាយមាស​ជូន​ជាតិ ពី​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​នឹង​ប្រព្រឹត្ដទៅនៅ​ក្នុងប្រទេស​ហ្វីលីពីន​នៅ​ចុង​ឆ្នាំនេះ​។ លោក​រដ្ឋមន្ដ្រី​ថ្លែង​បែបនេះ ក្នុងពេល​ចុះ​ទៅសួរសុខទុក្ខ​កីឡាករ​និង​គ្រូបង្វឹក នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាតិ​ហាណូយ​។​

​ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​កន្ល​ង​មក រួមជាមួយ​សមិទ្ធផល​ទទួលបាន​ល្អប្រសើរ​ថ្មីៗ​នេះ លោក​បង្ហាញ​ក្ដី​រំពឹងថា​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​វៀតណាម នឹង​នាំយក​មេដាយមាស​ជូន​ជាតិ ពី​ព្រឹត្ដិការណ៍​កីឡា​ស៊ី​ហ្គេម​។ បន្ថែម​លើ​នេះ​លោក​បាន​ជំរុញ​ឲ្យ​គ្រប់​កីឡា​ទាំងអស់​របស់​វៀតណាម ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន ដើម្បី​ចូលរួម​ព្រឹត្ដិការណ៍កី​ឡា​អូឡាំពិក​នៅ​ឆ្នាំ​២០២០​ផងដែរ​៕

ព័ត៌មានផ្សេងទៀត