ក្រោយ​ឈ្នះ​​AFC Asian Cup ដឹង​ទេ​កាតា​​ផ្លាស់ប្ដូរ​​ចំណាត់ថ្នាក់​​យ៉ាងណា​​ក្នុង​តារាង​FIFA?

ដោយ៖ ពេញ ផេង 09-02-2019 8:49 am 813
ក្រុមជម្រើសជាតិកាតាពេលលើកពាន​​AFC Asian Cup

​ដូចដែល​បានដឹងហើយថា កាតា​ទើបតែ​ក្លាយជា​ជើងឯក​AFC Asian Cup​ឆ្នាំ​២០១៩ ក្រោយ​យកឈ្នះ​ជប៉ុន​ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពីដើម​ខែកុម្ភៈ​នេះ នៅក្នុង​ប្រទេស​អារ៉ាប់​រួម​។ បន្ទាប់ពី​ទទួល​ជ័យជម្នះ កាតា​បាន​ផ្លាស់ប្ដូរ​ចំណាត់ថ្នាក់​របស់ខ្លួន​ភ្លាមៗ​ដែរ ក្នុង​តារាង​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក​កំណត់ដោយ​FIFA​។ 

​កាតា​បាន​ទទួលលទ្ធផល​យ៉ាង​ល្អ​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​២៦​ឆ្នាំ គឺ​ផ្លាស់ប្ដូរ​ចំណាត់ថ្នាក់​រហូតដល់​ទៅ​៥៥​ចំណាត់ ដោយ​លោត​ពី​ចំណាត់ថ្នាក់​ទី​៩៣​មក​ត្រឹម​៣៨​វិញ​។ ម្ចាស់ផ្ទះ​World Cup​ឆ្នាំ​២០២២​មួយ​នេះ បាន​យកឈ្នះ​ទាំង​៧​ប្រកួត​នៅ​AFC Asian Cup​ឆ្នាំ​២០១៩  ដោយ​របូត​គ្រាប់​បាល់​តែមួយ​គ្រាប់​ប៉ុណ្ណោះ​។ កាតា​បាន​បំបាក់​អា​រ៉ាប៊ី​សា​អឌីត អ៊ីរ៉ាក់ និង​កូរ៉េខាងត្បូង ដើម្បី​បន្ដដំណើរ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ទីបំផុត​កាតា​អាច​យកឈ្នះ​ជើង​ខ្លាំង​ជប៉ុន​៣​ទល់នឹង​១​ក្លាយជា​ជើងឯក​AFC Asian Cup​ឆ្នាំ​២០១៩​យ៉ាង​ភ្ញាក់ផ្អើល​។​

​បើ​គិតពី​ក្រុមបាល់ទាត់​នៅ​សហព័ន្ធ​បាល់ទាត់​អាស៊ី កាតា​ជាប់​ចំណាត់ថ្នាក់​ខ្ពស់បំផុត​ទី​៥ បន្ទាប់មក​មាន​អ៊ីរ៉ង់​ចំណាត់ថ្នាក់​ទី​២២ ជប៉ុន​២៧ កូរ៉េខាងត្បូង​៣៨ និង​អូស្ដ្រាលី​៤២៕

ព័ត៌មានផ្សេងទៀត