កាតា​​បំបាក់​ជប៉ុន​​៣-១​​ក្លាយ​ជា​ជើង​ឯ​ក​ពាន​AFC Asian Cup 2019

ដោយ៖ ពេញ ផេង 01-02-2019 11:08 pm 1160
ក្រុមកាតា​អបអរនឹងជ័យជម្នះ

​នៅ​ទីបំផុត​កាតា​ពិតជា​ធ្វើបាន​ដូច​ការប្ដេជ្ញាចិត្ដ​របស់​ខ្លួ​ន ក្នុង​ការដណ្ដើម​ជើងឯក​ពាន​AFC Asian Cup 2019​ពី​ជប៉ុន​។ ការប្រកួត​ពេញ​៩០​នាទី​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​០១​កុម្ភៈ​លើ​កីឡដ្ឋាន​នៃ​ប្រទេស​អារ៉ាប់​រួម កាតា​ធ្វើបាន​យ៉ាង​ល្អ​ដោយ​អាច​យកឈ្នះ​ជើង​ខ្លាំង​ជប៉ុន ក្នុង​លទ្ធផល​៣​ទល់នឹង​១​។ ៣​គ្រាប់​របស់​កាតា​រកបាន​នៅ​នាទី​ទី​១២ នាទី​ទី​២៧ និង​នាទី​ទី​៨៣ ហើយ​ជប៉ុន​រកបាន​មួយ​គ្រាប់​នៅ​នាទី​ទី​៦៩​។ ដូច្នេះ​ក្រោយ​ផ្ដួល​ជប៉ុន កាតា​បាន​ក្លាយជា​ជើងឯក​AFC Asian Cup ជា​លើកដំបូង​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន ខណៈ​ជប៉ុន​ក៏​ក្លាយជា​ជើងឯក​រង​លើកដំបូង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត