នៅទីបំផុតរកឃើញជើងខ្លាំងពីរក្រុម ដែលត្រូវប្រជែងគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមពានAFC Asian Cup 2019ហើយ នោះគឺជប៉ុនត្រូវប៉ះកាតា។ ជប៉ុនបានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រមុន ក្រោយឈ្នះអ៊ីរ៉ង់៣ទល់នឹង០កាលពីថ្ងៃទី២៨មករា។ ដោយឡែកកាតាទើបយកឈ្នះម្ចាស់ផ្ទះអារ៉ាប់រួម៤ទល់នឹង០ ក្នុងការប្រកួតកាលពីយប់មិញ។ ដូច្នេះក្រុមទាំងពីរនឹងត្រូវប្រជែងគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០១ខែកុម្ភៈ ដើម្បីលើកពានAFC Asian Cup 2019។ តើជប៉ុនឬកាតាជាជើងឯកAFC Asian Cup 2019នេះ?