វៀតណាម​​ចំណាយ​ប្រាក់​​យ៉ាងច្រើន​​អញ្ជើញ​Liverpool​​ឲ្យមក​ប្រកួត​មិត្ដភាព​​ក្នុងទឹកដី​ខ្លួន​

ដោយ៖ ពេញ ផេង 19-01-2019 9:36 am 993
រូបភាពក្រុមLiverpool

​តាម​ការចុះផ្សាយ​របស់​កាសែត​វៀតណាម​Thanh Nien បានឲ្យដឹងថា សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម ជិត​បញ្ចប់​កិច្ចព្រមព្រៀង​ទាំងស្រុង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ហើយ ទាក់ទង​នឹង​ការអញ្ជើញ​ឲ្យ​ក្រុម​ហង្ស​ក្រហម​Liverpool​របស់​អង់គ្លេស ឲ្យមក​ប្រកួត​មិត្ដភាព​ក្នុងទឹកដី​ខ្លួន​នៅ​ខែឧសភា​ខាងមុខ​។ Liverpool​នឹង​ធ្វើដំណើរ​ឆ្លងកាត់​តាម​ប្រទេស​អាស៊ី​មួយចំនួន​នៅ​រដូវក្ដៅ​នេះ ហើយ​បន្ទាប់ពី​មកដល់​ប្រទេស​ចិន​និង​ថៃ ពួកគេ​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​ហាណូយ ដើម្បី​ប្រកួត​មិត្ដភា​ព​នៅទីនោះ​។ ចំពោះ​តម្លៃ​នៃ​ការអញ្ជើញ​ឲ្យ​Liverpool​មកលេង​មិត្ដភាព មិន​ត្រូវបាន​បង្ហើប​ឲ្យដឹង​ទេ ប៉ុន្ដែ​តាម​ព័ត៌មាន​បែកធ្លាយ តម្លៃ​មិនតិចជាង​១០០​ពាន់​លាន​ដុង​ឡើយ​។​

​សូម​ជម្រាបជូន​ថា កាលពី​ឆ្នាំ​២០១៣​វៀតណាម​បាន​អញ្ជើញ​ក្រុម​Arsenal ឲ្យមក​លេង​មិត្ដភា​ពនៅ​វៀតណាម​ផងដែរ ក្នុងតម្លៃ​៥០​ពាន់​លាន​ដុង ហើយ​កាលពី​ឆ្នាំ​២០១៧ វៀតណាម​បាន​អញ្ជើញ​ក្រុម​Man City​ឲ្យមក​លេង​មិត្ដ​ភាពដូចគ្នា ដោយ​ចំណាយ​ប្រហែល​៣៥​ពាន់​លាន​ដុង​៕

ព័ត៌មានផ្សេងទៀត