ជើង​ខ្លាំង​៤​ក្រុម​នៃ​ពានរង្វាន់​Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្តតាកែវ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​

ដោយ៖ សៅ វិសាល 14-01-2019 4:17 pm 587

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​Tiger Street Football Festival 2019​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ​ដែល​ជា​មណ្ឌល​ទី​២​បាន​រក​ឃើញ​ម្ចាស់​ជើងឯក​ហើយ​បាន​ទៅ​លើ​ក្រុម​យាន្តដ្ឋាន​សំណាង​១​បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម​ក្លិប​កីឡា​ដូន​កែវ “A”​ក្នុង​លទ្ធផល​៣​ទល់​២ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៩ នេះ​នៅ​ផ្សារ​បុរី​រស្មី ទី​រួម​ខេត្តតាកែវ ។​

​ចំណែក​ក្រុម CTB “B” ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​ពី​ឈ្នះ​លើ​ក្រុម​ភូមិ​ស្នោ​FC ក្នុង​លទ្ធផល ៥​ទល់​២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ​ក្រុម​ក្រុម​យាន្តដ្ឋាន​សំណាង​១ ទទួលបាន​ប្រាក់រង្វាន់ ១០០០​ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅ​លើ​ក្រុម​ក្លិប​កីឡា​ដូន​កែវ “A”  ប្រាក់រង្វាន់ ៧០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម CTB “B”​ប្រាក់រង្វាន់​៣៥០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅ​លើ​ក្រុម​ភូមិ​ស្នោ​FC ប្រាក់រង្វាន់​១៥០ ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ​។​

​ដោយឡែក​សម្រាប់​ខេត្ត​តាកែវ​ដែល​ជា​មណ្ឌល​ទី​២​នេះ​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​យកតែ​៤​ក្រុម​តែ​ប៉​ណ្ណោះ ដើម្បី​ឲ្យទៅ​ចូលរួម​ការប្រកួតវ​គ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេស​មានឱកាស ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ គឺ​កីឡាករ​បាល់ទាត់ Ronaldinho​។ សូម​រងចាំ​ជួបគ្នា​នៅ​មណ្ឌល​កំពង់ស្ពឺ​ដែល​ជា​ខេត្ត​បន្ទាប់ នៅ​ថ្ងៃ ទី ២០ ខែ មករា ឆ្នាំ​២០១៩ ។​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែល​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​

​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

ព័ត៌មានផ្សេងទៀត