កែ ឡេង ជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើស​កីឡាការិនី​ប៉េតង់​ឆ្នើម​ពិភពលោក

ដោយ៖ ភីន សុភី 11-01-2019 9:15 am 365

​កីឡាការិនី​ប៉េតង់ កម្ពុជា កែ ឡេង ត្រូវបាន​ក្រសួង អប់រំ យុវជន និង​កីឡា​ឲ្យធ្វើ​ជា​តំណាង​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ឈរឈ្មោះ​ជាបេ​ក្ខ​នារី ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ជា​កីឡាការិនី​ប៉េតង់​ឆ្នើម​ពិភពលោក សម្រាប់ ឆ្នាំ​២០១៨ ។ចំពោះ​កីឡាការិនី​រូបនេះ ជា​ម្ចាស់​មេដាយមាស​ពិភពលោក​៣ ជំនាន់​ជាប់ៗ​គ្នា​។​

​ដើម្បី​គាំទ្រ​អ្នកស្រី កែ ឡេង សាធារណៈជន​ចូលរួម​ធ្វើ​ការបោះឆ្នោត​តាម​និតិ​វិធី​ដូចខាងក្រោម​:

១.​សូម​ចូល​ទៅ​កាន់ ៖ http://bit.ly/2QzVpD9 

២.​ចុច Vote លើ​រូប​អ្នកស្រី កែ ឡេង រួច​ចុច​លើ registration ជា​ការ​ស្រេច​។​

​សូមបញ្ជាក់​ថា ការ​ជម្រុះ​នេះ នឹង​កំណត់​តាម​លំដាប់​ចំនួន​អ្នកបោះឆ្នោត​គាំទ្រ បេក្ខភាព​នីមួយៗ​តាម​អន​ឡា​ញ​។​ហើយ​ការ​បោះឆ្នោត​គាំទ្រ​បេក្ខភាព​អ្នកស្រី កែ ឡេង នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៩ នៅ​ជុំ​ទី​១​និង​បញ្ចប់​ជុំ​ចុងក្រោយ​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ៕

ព័ត៌មានផ្សេងទៀត