ការសាងសង់​​កីឡដ្ឋាន​ធំ​​នៃ​ពហុ​កីឡដ្ឋាន​​ជាតិ​មរតក​តេជោ​​សម្រេចបាន​​៤០​ភាគរយ​

ដោយ៖ ពេញ ផេង 10-01-2019 8:56 am 605
រូបភាពការសាងសង់កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ

លោក​ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានឲ្យដឹងថា កីឡដ្ឋាន​ធំ​(Main Stadium) នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ សម្រេចបាន​លទ្ធផល​ប្រមាណ​៤០​ភាគរយ​ហើយ​។ ក្នុងនោះ​ការងារ​គ្រោង​បង្គុំ​សម្រេចបាន​៨០​ភាគរយ ដែល​ពិធី​អបអរ​នៃ​ការដំឡើង​បង្គុំ​កៅអីអង្គុយ​ជា​និមិត្ដរូប​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​។​

សូមបញ្ជាក់ថា ពហុ​កីឡដ្ឋាន​នេះ​ត្រូវបាន​សាងសង់ឡើង ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ​ក្នុង​ព្រឹត្ដិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ បន្ទាប់ពីនោះ​ពហុ​កីឡដ្ឋាន នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ព្រឹត្ដិការណ៍​កីឡា​ផ្សេងៗ​ទៀត​៕

ព័ត៌មានផ្សេងទៀត