Manchester City​​បញ្ចប់​​ភាព​មិនដែល​ចាញ់​​២០​ប្រកួត​​ចុងក្រោយ​​របស់​Liverpool

ដោយ៖ ពេញ ផេង 04-01-2019 8:25 am 1338
រូបភាពការប៉ះគ្នារវាង​Manchester City​និង​Liverpool​

​ការប្រកួត​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​Manchester City​និង​Liverpool​កាលពី​យប់មិញ ក្នុង​ក្របខណ្ឌ​Premier League ក្រុម​Manchester City​ពិតជា​ធ្វើបាន​យ៉ាង​ល្អ ដែល​អាច​ប្រយុទ្ធ​យកឈ្នះ​Liverpool​លើ​ទីលាន​វាលស្មៅ​បាន​។ ជ័យជម្នះ​២-១​នេះ ធ្វើឲ្យ​Manchester City​ឡើងមក​ចំណាត់ថ្នាក់​លេខ​ពីរ​វិញ នៅ​ពីក្រោម​ក្រុម​កំពូល​តារាង​Liverpool​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ គឺ​Manchester City​មាន​៥០​ពិន្ទុ​និង​Liverpool​មាន​៥៤​ពិន្ទុ​។ Manchester City​ក៏​ជា​ក្រុម​បញ្ចប់​កំណត់ត្រា​មិនដែល​ចាញ់ ២០​ប្រកួត​ចុងក្រោយ​របស់​Liverpool​ផងដែរ​។ សូមបញ្ជាក់ថា ពី​គ្រាប់​របស់​Manchester City​រកបាន​ដោយ​កីឡាករ​Sergio Aguero​និង​Leroy Sane ដោយឡែក​មួយគ្រា​ប់រ​បស់​Liverpool​រកបាន​ដោយ​កីឡាករ​Roberto Firmino៕​

សូមទស្សនាវីដេអូHighlight៖

ព័ត៌មានផ្សេងទៀត