លោក​ថោង ខុន​​ដាស់តឿន​​សហព័ន្ធ​កីឡា​យឺតយ៉ាវ​​ត្រូវ​ពន្លឿន​​ការងារ​​ត្រៀម​សម្រាប់​​ស៊ី​ហ្គេម​២០២៣

ដោយ៖ ពេញ ផេង 26-12-2018 10:06 am 632
​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក​ថោង ខុន

​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក​ថោង ខុន កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយផ្ទាល់​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សហ័ន្ធ​កីឡាជាតិ​ទាំងអស់ ស្ដីពី​របាយការណ៍​វឌ្ឍនភាព​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​។ កន្លងមក​ស្ថាប័ន​ពាក់ព័ន្ធ​បានធ្វើ​កិច្ចការ​ជាច្រើន បង្ហាញ​ផែនការមេ​កីឡា​ស៊ី​ហ្គេម ដោយបាន​ដាក់ចេញ​នូវ​ផែនការ​បណ្ដុះបណ្ដាល​ចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនី​ថ្នាល ដល់​សហព័ន្ធ​កីឡា​ជាតិ​នានា ក្នុងន័យ​ធ្វើយ៉ាងណា​ពង្រឹងសមត្ថភាព​ឲ្យបាន​គ្រប់គ្រាន់​ឈានទៅ​ដណ្ដើ​មមេដាយមាស​។ 

​ប៉ុន្ដែ​សហព័ន្ធ​មួយចំនួន​នៅ​មិនទាន់​រៀបចំ​ផែនការ​របស់ខ្លួន​រួចរាល់​នៅឡើយ​ទេ ដូច្នេះ​លោក​ថោង ខុន​បាន​ជំរុញ​ឲ្យ​ពន្លឿន​កិច្ចការជា​ចាំបាច់​។ លោក​បន្ដថា កម្ពុជា​ក៏​អាច​ស្វែងរក​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​អន្ដរជាតិ​បានដែរ ដើម្បី​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ប៉ុន្តែ​សំខាន់​អាស្រ័យ​លើ​សហព័ន្ធ​កីឡា​ជាតិ​នី​មួយៗ រៀបចំ​ផែនការ​ស្នើសុំ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​។ អ្វីដែល​សំខាន់បំផុត​នៅពេលនេះ ត្រូវ​ជំរុញ​ការរៀបចំ​ផែនការ​ត្រៀម​ស៊ី​ហ្គេម ឲ្យ​ហើយ​រួចរាល់​ត្រឹម​ខែមករា​ឆ្នាំ​២០១៩​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត