ក្រោយ​តែងតាំង​​ជា​គ្រូ​​​បណ្ដោះអាសន្ន​​Manchester United លោក​​Solskjaer​​ព្រលយ​​ពាក្យ​មួយ​ឃ្លា​

ដោយ៖ ពេញ ផេង 21-12-2018 4:20 pm 984
លោកOle Gunnar Solskjaer

​មួយថ្ងៃ​បន្ទាប់ពី​លោក​Jose Mourinho​ត្រូវបាន​បណ្ដេញចេញ​ពី​តំណែង ទីបំផុត​លោក​Ole Gunnar Solskjaer ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន​របស់​ក្លឹប​Manchester United​។ លោក​Solskjaer​នឹងត្រូវ​ដឹកនាំ​Manchester United​រហូតដល់​ចប់​រដូវ​កាល​នេះ ទើប​សម្រេច​ជ្រើសរើស​គ្រូ​ថ្មី​មក​ដឹកនាំ​បន្ដ​។ 

​បុរស​វ័យ​៤៥​ឆ្នាំ​រូបនេះ ក៏​ជា​អតីត​ខ្សែប្រយុទ្ធ​របស់ Manchester United ផងដែរ ហើយ​ក្រោយ​ចូល​ដឹកនាំ​បណ្ដោះអាសន្ន​ភ្លាម លោក​និយាយ​ពាក្យ​មួយ​ឃ្លា​ថា លោក​ចង់ឃើញ​កីឡាករ​ទាំងអស់​បង្ហាញ​ពី​សមត្ថភាព​លេខ​របស់ខ្លួន សម្រាប់​ការប្រកួត​ដែល​សេស​នៅសល់ ហើយ​លោក​នឹង​ធ្វើឲ្យ​កីឡាក​រមាន​ទឹកចិត្ដ​ក្នុង​ការប្រកួត​។ 

​សូមបញ្ជាក់ថា សម្រាប់​ការចាកចេញ​របស់លោក​Jose Mourinho​កាលពី​ថ្ងៃ​អង្គារ ដោយសារតែ​មួយ​រយៈពេល​ចុងក្រោយ​នេះ លោក​ដឹកនាំ​ក្រុម​មិន​បានល្អ​។ លោក​ចាកចេញ​ក្រោយ​រួមរ​ស់នឹង​Manchester United បាន​ពីរ​ឆ្នាំ​កន្លះ​៕

ព័ត៌មានផ្សេងទៀត