NOCCរៀបចំព្រឹត្តការណ៍ជិះកង់កម្សាន្តដើម្បីអបអរពិធីសម្ពោធវិមានឈ្នះ ឈ្នះ

ដោយ៖ ភីន សុភី 20-12-2018 12:46 pm 895

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជិះកង់កម្សាន្ត ដើម្បីអបអរសាទរពិធីសម្ពោធផ្លូវការ វិមាន ឈ្នះ ឈ្នះ ដែលប្រារព្ធរៀបចំនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅតំបន់អភិវឌ្ឍ លី យ៉ុងផាត់ ក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ ។

សម្រាប់ការប្រណាំង អ្នកចូលរួមត្រូវជួបជុំគ្នានៅពហុកីឡដ្ឋានអូឡាំពិក ចាប់ម៉ោង៥ និង១៥ នាទីព្រឹក រួចចេញដំណើរម៉ោង៦:០០ នាទីព្រឹកឆ្ពោះទៅវិមានឈ្នះ-ឈ្នះ។ ការចូលរួមជិះកង់កម្សាន្តនេះ គឺមានចម្ងាយផ្លូវប្រមាណ ២០គីឡូម៉ែត្រ ដោយអាចចូលរួមបានគ្រប់ប្រភេទកង់។

គួរបញ្ជាក់ថា វិមាន ឈ្នះ ឈ្នះ គ្រោងប្រារព្ធពិធីសម្ពោធផ្លូវការនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ដោយមានរៀបចំកម្មវិធីរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ក្នុងនោះមានសកម្មភាពជាច្រើន រួមមានសកម្មភាពកីឡា ដែលនឹងរៀបចំចាប់ពីព្រឹក រហូតដល់ព្រលប់រៀងរាល់ថ្ងៃ ដើម្បីផ្ដល់ជូនទស្សនីយភាពប្លែក និងភាពសប្បាយរីករាយដល់អ្នកចូលរួមនាឱកាសនោះ៕

 

ព័ត៌មានផ្សេងទៀត