លោក​Jose Mourinho​ត្រូវManchester United​បណ្ដេញចេញ​ពីតំណែង​គ្រូបង្វឹកហើយ

ដោយ៖ ពេញ ផេង 18-12-2018 10:45 pm 986
រូបភាពលោកJose Mourinhoយកថ្ងៃអង្អែលថ្ងាស

លោកJose Mourinho អ្នកចាត់ការទូទៅក្លឹបបីសាចក្រហម Manchester United ត្រូវបានក្លឹប​បណ្ដេញចេញពីតួនាទីហើយ នៅថ្ងៃអង្គារទី១៨ធ្នូនេះ។ ការបណ្ដេញលោកចេញ ធ្វើឡើង​បន្ទាប់ពី​​ក្លឹបមួយនេះជួបរឿងអាក្រក់ផ្ទួនៗ ក្នុងការចាប់ផ្ដើម​រដូវកាល​​ជិត៣០ឆ្នាំកន្លងមកនេះ។

លោកចូលដឹកនាំនៅក្លឹបManchester United ទើបតែបានពីរឆ្នាំកន្លះប៉ុណ្ណោះ ហើយក្នុងរយៈ​ពេលនេះ​លោកដឹកនាំពុំសូវបានល្អទេ។ ប៉ុន្ដែយ៉ាងណាក៏ដោយ​ក្លឹប Manchester United នៅតែថ្លែងអំណរគុណ ​ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់លោក​កន្លងមក និងជូនពរឲ្យលោក Jose Mourinho ជោគជ័យក្នុងពេលអនាគត។

ក្រោយការបណ្ដេញចេញ អ្នកចាត់ការបណ្ដោះអាសន្ន​នឹងត្រូវតែងតាំងក្នុងពេល៤៨ម៉ោង ហើយអ្នកចាត់ការថ្មីនឹងត្រូវជ្រើសរើស​នៅពេលចប់រដូវកាលថ្មីនេះ។ ក្លឹបក៏កំពុងរៀបចំ​ដំណើរ​ការ​ជ្រើសរើសអ្នកចាត់ការថ្មីដែរ។ សូមបញ្ជាក់ថា Manchester Unitedរងបរាជ័យចុង​ក្រោយ​ស្ថិតក្រោមការដឹកនាំរបស់លោក Mourinho ពេលប៉ះជាមួយហង្សក្រហមLiverpool ​ដោយ​ចាញ់​៣ទល់នឹង១៕

ព័ត៌មានផ្សេងទៀត