វៀតណាម​ក្លាយជា​ម្ចាស់​ពាន AFF Suzuki Cup 2018​លើក​ទី​២ ក្រោយ​ឈ្នះ​ម៉ាឡេស៊ី

ដោយ៖ ភីន សុភី 16-12-2018 2:05 pm 1129

​ទីបំផុត​ក្រុម​ជម្រើសជាតិ​វៀតណាម​បាន​ក្លាយ​ជា​ម្ចាស់​ពាន AFF Suzuki Cup 2018 ក្រោយពេល​បាន​យកឈ្នះ​ម៉ាឡេស៊ី​ក្នុង​លទ្ធផល 1-0 នា​ការប្រកួត​ក្នុង​កីឡដ្ឋាន My Dinh Stadium នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ។​ជំនួប​កាត់សេចក្ដី​នេះ ក្រុម​ម្ចាស់ផ្ទះ​វៀតណាម បាន​នាំមុខ​ម៉ាឡេស៊ី ១​គ្រាប់​មុន តាំង​ពី​នាទី​ទី​៦ ម្ល៉េះ​ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ Nguyen Anh Duc  ខណៈ​ជំនួប​ជើង​ទី​១​កាលពី​ថ្ងៃ​ទី​១១ ធ្នូ​កន្លង​ទៅ ម៉ាឡេស៊ី​ជា​ម្ចាស់ផ្ទះ ទទួលបាន​លទ្ធផល​ស្មើ គឺ​រក​គ្រាប់​បាល់​បាន​ពីរ​គ្រាប់​ដូចគ្នា ។​

​គួរបញ្ជាក់​ថា នេះ​ជា​ការលើក​ទី​២​ហើយ​ដែល​ជម្រើសជាតិ​វៀតណាម​បាន​ម​ឈ្នះ​ពាន​គ្រង​ជើងឯក AFF Suzuki Cup  របស់​ខ្លួន​ខណៈ​ឈ្នះ​លើក​ទី​១​កាលពី​ឆ្នាំ ២០០៨៕


ព័ត៌មានផ្សេងទៀត