វគ្គ​ផ្ដាច់ព្រ័ត្រ​​AFF Suzuki Cup 2018​​ជើង​ទីមួយ​​ម៉ាឡេស៊ី​​បាន​ត្រឹម​ស្មើ​​វៀតណាម​

ដោយ៖ ពេញ ផេង 12-12-2018 8:29 am 945
ក្រុមជម្រើសជាតិវៀតណាម​ពេលប៉ះជម្រើសជាតិម៉ាឡេស៊ី

​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​AFF Suzuki Cup 2018 ជើង​ទីមួយ បាន​ប្រព្រឹត្ដទៅតាម​ការគ្រោង​ទុក នៅក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​កាលពី​យប់មិញ​។ ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​បាន​បើកទ្វារ​ពហុកីឡាដ្ឋាន ស្វាគមន៍​ក្រុម​ភ្ញៀវ​វៀតណាម​។ ការប្រកួត​ធ្វើឡើង​យ៉ាង​ស្វិតស្វាញ ប៉ុន្ដែ​លទ្ធផល​បាន​ត្រឹម​ស្មើ​២​ទល់នឹង​២​។ ដំបូង​ឡើយ​វៀតណាម​មានប្រៀប ដោយ​នាំមុខ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ដល់​ទៅ​ពីរ​គ្រាប់ ប៉ុន្ដែ​ម៉ាឡេស៊ី​បាន​វាយបក​រហូត​បាន​ពីរ​គ្រាប់​មកវិញ​។ ចប់​ការប្រកួត​លទ្ធផល​ជើង​ទីមួយ ក្រុម​ទាំង​ពីរបាន​ត្រឹម​ស្មើគ្នា​។ 

​យ៉ាងណាក៏ដោយ​នៅសល់​មួយ​ប្រកួត​ទៀត​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ ឈានទៅ​ដណ្ដើមពាន​AFF Suzuki Cup 2018 គឺ​ជើង​ទី​ពីរ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​វិញ​ម្ដង​។ ការប្រកួត​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៥​ធ្នូ​នេះ​៕

ព័ត៌មានផ្សេងទៀត