សាលី អ៊ូ​មើ​ត ក្លាយ​ជា​ម្ចាស់​មេដាយមាស King Cup-Jet Ski Cup 2018

ដោយ៖ ភីន សុភី 10-12-2018 8:33 am 396

កីឡាករ​ម៉ូតូ​ទឹក ម្ចាស់​មេដាយមាស​កីឡា​អាស៊ី Asian Games 2018 សាលី អ៊ូ​មើ​ត បាន​ធ្វើឲ្យ កក្រើក ជាថ្មី​ម្តងទៀត ដោយ​នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ​នេះ អ៊ូ​មើ​ត ដណ្ដើម​បាន​ជើងឯក ក្នុង​ព្រឹត្តិការណ៍ King Cup-Jet Ski World Cup 2018 នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ។ នេះ​យោង​តាម​ការជូនដំណឹង​របស់​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា ។​

​ប្រភព​ខាងលើ បានបញ្ជាក់​ថា ការ​ដណ្ដើម​បាន​ជើងឯក​នេះ សាលី អ៊ូ​មើ​ត ធ្វើ​សម្រេច​លើ​វិញ្ញាសា Ski Modifier បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការប្រកួត ៤​ជុំ​ជាប់ៗ​គ្នា​ដើម្បី​ក្លាយ​ជា​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នេះ​តែម្ដង ។​

​គួរបញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ទឹក​ដ៏​ធំ​មួយ​លើ​ពិភព King Cup-Jet Ski World Cup 2018 មាន​ចូលរួម កីឡាករ​ជើង​ខ្លាំង​ជុំវិញ​ពិភពលោក​ប្រមាណ​ជាង ៥០​ប្រទេស​ឯ​ណោះ ក្នុង​នោះ​កម្ពុជា​មាន​កីឡាករ​ជើង​ខ្លាំង ២​រូប​ដែរ គឺ សាលី អ៊ូ​មើ​ត និង ម៉ី​ន មូស​ស្ដាន​៕


ព័ត៌មានផ្សេងទៀត