ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានប៉ះគ្នាជើងទីពីរជាមួយក្រុមជម្រើសជាតិហ្វីលីពីន នៅក្នុងទីក្រុងហាណូយប្រទេសវៀតណាមកាលពីយប់មិញ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលការប្រកួតប្រព្រឹត្ដទៅយ៉ាងជក់ចិត្ដបំផុត។ ការប្រកួតនេះដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមពានAFF Suzuki Cup 2018។ ការប្រកួតវៀតណាមពិតជាធ្វើបានយ៉ាងល្អ ដោយយកឈ្នះហ្វីលីពីន៤ទល់នឹង២ទាំងពីរជើង។ ក្នុងការប្រកួតយប់មិញ វៀតណាមយកឈ្នះហ្វីលីពីន២ទល់នឹង១។
សូមបញ្ជាក់ថា នៅវគ្គផ្ដាច់ព្រ័ត្រវៀតណាមនឹងត្រូវប៉ះម៉ាឡេស៊ី ក្នុងទីក្រុងកូឡាឡាំពួរទឹកដីម៉ាឡេស៊ី នៅថ្ងៃទី១១ធ្នូសម្រាប់ជើងទីមួយ។ ចំណែកជើងទីពីរធ្វើឡើងក្នុងទីក្រុងហាណូយ ទឹកដីវៀតណាមវិញម្ដង នៅថ្ងៃទី១៥ធ្នូ៕