លោក​Jose Mourinho៖ Alexis Sanchez​​អាច​អ​វត្ដ​មាន​​រយៈពេល​យូរ​​ដោយសារ​​របួស​

ដោយ៖ ពេញ ផេង 01-12-2018 3:15 pm 823
រូបភាពកីឡាករAlexis Sanchez

​តាម​ការបញ្ជាក់​ពី​អ្នកគ្រប់គ្រង និង​ជា​គ្រូបង្វឹក​Manchester United លោក​Jose Mourinho កីឡាករ​Alexis Sanchez អាច​នឹង​អ​វត្ដ​មាន​ពី​ការប្រកួត​រយៈពេល​យូរ ដោយសារតែ​របួស​សរសៃ​ពួ​។ កីឡាករ​ជម្រើស​ជាតិឈីលី​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​រងរបួស​ក្នុងពេល​ហ្វឹកហាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ តាម​ការបញ្ជាក់​ពី​លោក​Mourinho ពេលនេះ Sanchez នៅ​មិនទាន់បាន​ស្គេ​ន​មើល​ស្ថានភាព​របួស​ទេ ប៉ុន្ដែ​លោក​ថា​គេ​ពិតជា​ឈឺផ្សា​យ៉ាងខ្លាំង ដែល​គេ​អាច​អ​វត្ដ​មាន​រហូតដល់​៦​សប្ដាហ៍​។ លោក​ថា​នេះ​មិនមែនជា​របួស​សាច់ដុំ​ធម្មតា​ទេ ទោះ​មិនទាន់​ស្គេ​ន​មើល​តែ​តាម​បទពិសោធន៍ របួស Sanchez មិនអាច​ជាសះស្បើយ​ក្នុងពេល​មួយ​សប្ដាហ៍​ឬក៏​១០​ថ្ងៃ​បានឡើយ​៕​

ព័ត៌មានផ្សេងទៀត