សហព័ន្ធ​កីឡា​ចំបាប់​រៀបចំ​បច្ចេកវិទ្យា Video Replay​ស្រប​តាម​ ស្តង់ដារ​អន្តរជាតិ​

ដោយ៖ ភីន សុភី 29-11-2018 2:06 pm 401

ដើម្បី​ផ្តល់​ភាព​សុ​ក្រិត​និង​ដល់ កីឡាករ កីឡាការិនី​អំឡុងពេល​នៃការប្រកួត និង​ជា​ពិសេស​ជួយ​សម្រួល​ដល់​អាជ្ញាកណ្តាល ក្នុង​ការផ្តល់​ពិន្ទុ​អំឡុង​ពេល​ប្រកួត​នី​មួយៗ​នោះ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​រៀបចំ​ការប្រកួត​តាម​ស្តង់ដារ​អន្តរជាតិ ដូច​ទៅ​នឹង​កម្រិត​ស៊ី​ហ្គេម ដោយ​ប្រើ​បច្ចេកវិទ្យា Video Replay ដែល​មាន​ក្រុមការងារ​ព័ត៌មានវិទ្យា​ផ្នែក​Video Replay ដើម្បី​តាមដាន​។​

​ប៉ុន្តែ​ការអនុវត្ត​តាម​បទបញ្ជារ​ថ្មី​នេះ ធ្វើឲ្យ​សហព័ន្ធ​មាន​បញ្ហា​ប្រឈម គឺ​ប្រភេទ​ទម្ងន់​ចំនួន​៣ មិន​អាច​ចូលរួម​ការប្រកួត​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​។ នេះ​ជា​ការលើកឡើង​របស់​លោក ធិន វិចិត្រ អគ្គលេខាធិការ​កីឡា​ចំបាប់​កម្ពុជា ថ្លែង​ក្រោយ​បញ្ចប់​ការ ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ កាល​ថ្ងៃទី​២៨ ខែ វិច្ឆកា ឆ្នាំ​២០១៨ ៕

ព័ត៌មានផ្សេងទៀត