ស្រួង ភាវី ឈ្នះ​មេដាយមាស ពី​ការប្រកួត​ស្នូកឃ័រ​ជើងឯក​អាស៊ី​លើក​ទី​១ នៅ​កូរ៉េ

ដោយ៖ ភីន សុភី 27-11-2018 10:07 am 411

​កីឡាការិនី​ស្នូកឃ័រ និង​ប៊ីយ៉ា​ជម្រើសជាតិ​កម្ពុជា ស្រួង ភាវី បាន​ដណ្ដើម​មេដាយមាស​ជើងឯក​អាស៊ី ជូន​ប្រទេស​កម្ពុជា បន្ទាប់ពី​បាន​ផ្ដួល​គូប្រកួត​ជា​បន្ដបន្ទាប់ ក្នុង​ការប្រកួត​កីឡា ស្នូកឃ័​រ និង​ប៊ីយ៉ា​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១ (The 1st Asian Championship Lalies 3-Cushion 2018) នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​ការប្រកួត​កីឡា​ស្នូកឃ័រ​ជើងឯក​អាស៊ី​លើក​ដំបូង​នេះ គឺ​មាន​កីឡាការិនី ១៦​នាក់​មកពី ៣​ប្រទេស​ចូលរួម រួម មាន​កូរ៉េ ៩​នាក់​, ជប៉ុន ៦​នាក់ និង​កម្ពុជា​ម្នាក់ ។ ជា​លទ្ធផល​ឆ្លងកាត់​៦​ប្រកួត និង ទទួលបាន​ជ័យជម្នះ​ជាប់ៗ​គ្នា ក្នុងនោះ​ប្រកួត​ផ្ដាច់ព្រ័ត្រ កីឡាការិនី​ស្នូកឃ័រ ស្រួង ភាវី បាន​យក​ឈ្នះ កីឡាការិនី​ជប៉ុន ៣០-១៧​ពិន្ទុ​។ 

​គួរបញ្ជាក់​ថា កីឡាការិណី​ស្នួ​ក​ឃ័រ ស្រួង ភាវី ធ្លាប់​ដណ្ដើម​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ជាច្រើន​គ្រឿង​មកហើយ ជាក់ស្ដែង​កាលពី​ចុង​ខែ​កញ្ញា​កន្លងទៅ ក៏​ទើប​ដណ្ដើមបាន​មេ ដាយ សំរឹទ្ធ ១​គ្រឿង ក្នុង​ការប្រកួត​កីឡា​ស្នូកឃ័រ​ជ្រើសរើស​ជើងឯក​ពិភពលោក នៅ​ប្រទេស​ទួកគី​ផងដែរ ៕

ព័ត៌មានផ្សេងទៀត