ទោះបីជាឈ្នះឡាវ ៣-១ តែក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានអស់ឱកាសឡើងទៅវគ្គបន្តនៃពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ ដោយសារតែកម្ពុជា បានចាញ់ពីប្រកួតរួចមកហើយក្នុងវគ្គជម្រុះក្នុងពូល ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅមួយប្រកួតទៀត ដែលត្រូវធ្វើដំណើរទៅជួបជាមួយម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី២៤ ខែវិច្ឆិកា ជាការប្រកួតបង្គ្រប់កិច្ចក្នុងពានមួយនេះ។
សូមបញ្ជាក់ថា ឆ្លងកាត់ក្នុងវគ្គជម្រុះក្នុងពូលកន្លងមក ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ក្រុមម៉ាឡេស៊ី ១-០ និងចាញ់មីយ៉ាន់ម៉ា ៤-១ ទើបតែនៅថ្ងៃនៅថ្ងៃទី២០ខែវិច្ឆិកា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យកឈ្នះឡាវ ដោយលទ្ធផល ៣-១៕