ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ប៉ះ​ជម្រើសជាតិ​ឡាវ នៅ​ល្ងាច​នេះ

ដោយ៖ ភីន សុភី 20-11-2018 9:45 am 264

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ស្វាគមន៍ ក្រុម​ជម្រើសជាតិ​ឡាវ  នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ ក្នុងជំនួប​ពានរង្វាន់ AFF Suzuki Cup 2018 និង​ជា​ប្រកួត​បង្គ្រប់កិច្ច​ចុងក្រោយ​របស់​ឡាវ ក្នុង​ពូ​ល​A ។ 

​ក្នុង​ការប្រកួត​នៅ​ល្ងាច​នេះ​ដែរ លោក Honda នឹង​ធ្វើ​ការដឹកនាំ​ផ្ទាល់​ជាថ្មី ក្រោយ​ចាញ់​ក្រុម​ជម្រើស ជាតិ​មី​យ៉ាន់​ម៉ា​ដោយ​លទ្ធផល ៤-១ ក្នុងជំនួប​មិត្តភាព​អន្ដរជាតិ កាលពី​ថ្ងៃ​ទី​១២ វិច្ឆិការ ។ 

​គួរបញ្ជាក់​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា បច្ចុប្បន្ន​មិន​ទាន់​មាន​ពិន្ទុ​រាប់​នោះទេ ក្រោយ​ឆ្លងកាត់ ២​ប្រកួត ចា ញ់​ទាំងអស់ ពោល​គឺ​ចាញ់​ម៉ាឡេស៊ី ១-០ ក្នុង​ដី និង​ចាញ់​មី​យ៉ាន់​ម៉ា ៤-១ ក្រៅ​ដី​។​រីឯ​ក្រុម​កំពុង​ឈរ​លំដាប់​កំពូល​តារាង​ពូ​ល​A ពេលនេះ រួម​មាន​មី​យ៉ាន់​ម៉ា វៀតណាម និង​ម៉ាឡេស៊ី ដែលមាន ៦​ពិន្ទុ​ស្មើគ្នា គ្រាន់តែ​វៀតណាម និង​មី​យ៉ាន់​ម៉ា សល់ ២​ប្រកួត​ក្នុង​ដៃ​ហើយ  ការប្រកួត​នៅថ្ងៃនេះ​គ្រាន់តែ​ជា​ការប្រកួត​បង្គ្រប់កិច្ច​របស់​ពួកគេ​តែប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត