Premier League​នឹង​ប្រើ​ប្រព័ន្ធ​​វីដេអូ​ជំនួយ​​អាជ្ញាកណ្ដាល​​(VAR)​​ចាប់ពី​រដូវ​កាល​​ក្រោយ​

ដោយ៖ ពេញ ផេង 16-11-2018 11:08 am 261
រូបភាពអាជ្ញាកណ្ដាលកំពុងមើលប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​(VAR)

​ក្របខ័ណ្ឌ Premier League​បានកំណត់​នឹង​ប្រើប្រាស់​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​(VAR) ចាប់ពី​រដូវ​កាល​ក្រោយ​ទៅ បន្ទាប់ពី​មាន​ការយល់ព្រម​ពី​ក្លឹប​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ នៅក្នុង​កិច្ចប្រជុំ​ដែល​ចូលរួម​ដោយ​សមាជិក​ក្លឹប​ចំនួន​២០​នៅ​ក្របខ័ណ្ឌ Premier League ក្រុមមន្ដ្រី​បានបង្ហាញ​ជាមួយ​ការធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​VAR​នេះ ហើយ​ពួកគេ​បញ្ជាក់ថា​ពិតជា​បាន​រៀនសូត្រ​ច្រើន​ពី​វា ជាក់ស្ដែង​ដូច​ក្នុង​ការប្រកួត​FA Cup និង League Cup​ជាដើម​។ វា​មាន​ភាពច្បាស់លាស់ ដូច្នេះ​អាច​ដោះស្រាយ​កំហុស​របស់​អាជ្ញាកណ្ដាល​កាត់ក្ដី​នៅពេល​ប្រកួត​។​

ប្រព័ន្ធ​VAR​ត្រូវបាន​ណែ​នាំឲ្យ​ប្រើប្រាស់​សម្រាប់​World Cup 2018​នៅ​ប្រទេស​រុស្ស៊ី ដែលមាន​ឧប្បត្ដិហេតុ​ចំនួន​៣៣៥ ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ​VAR​។ បច្ចុប្បន្ន​ប្រព័ន្ធ​នេះ​កំពុងដំណើរការ​នៅក្នុង​លី​គ​អឺរ៉ុប​មួយចំនួន​។ ការស្នើសុំ​ជា​ផ្លូវការ​ពី​ក្របខ័ណ្ឌ​Premier League ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​នេះ នឹងត្រូវ​បញ្ជូនទៅឲ្យ​ក្រុមប្រឹក្សាពិបាល​សមាគ​មបាល់​ទាត់​អន្ដរជាតិ​និង​FIFA​សម្រេច​ជា​ផ្លូវការ​៕

ព័ត៌មានផ្សេងទៀត