កីឡាករ​ប្រដាល់​ថៃ​​វ័យ​១៣​ឆ្នាំ​​​ ​ស្លាប់​​ក្រោយ​​សន្លប់​​ក្នុង​ការប្រកួត​

ដោយ៖ ពេញ ផេង 14-11-2018 2:32 pm 505
រូបភាព​​ក្មេងៗ​​កំពុង​​ប្រកួតនៅថៃ

​ក្មេងប្រុស​ឈ្មោះ​Anucha Kochana​មាន​អាយុ​១៣​ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់ បន្ទាប់ពី​រូបគេ​សន្លប់​ក្នុង​ការប្រកួត​រៀបចំ​នៅ​ជាយក្រុង​បាងកក កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន​។ គេ​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។​

​ភាពចម្រូងចម្រាស​បាន​កើតឡើង រវាង​អ្នកច្បាប់​និង​សហគមន៍​អ្នក​ប្រដាល់​នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​ការស្លាប់​របស់គេ​។ អ្នកច្បាប់​ចង់​រឹតបន្ដឹង​ច្បាប់​សម្រាប់​ក្មេងៗ​ដែល​ចង់​ចូល​ប្រកួត​។ ក្មេងៗ​ត្រូវ​កំណត់​មិន​ឲ្យមាន​អ្នក​អាយុក្រោម​១២​ឆ្នាំ ត្រូវមាន​ការយល់ព្រម​ពី​ឪពុកម្ដាយ និង​ត្រូវមាន​ឧបករណ៍​ការពារ ហើយ​ក្មេង​អាយុ​ចន្លោះ​ពី​១២-១៥​ឆ្នាំ ត្រូវតែ​ចុះឈ្មោះ​ឲ្យបាន​ត្រឹមត្រូវ ប៉ុន្ដែ​សំណើ​នេះ​ត្រូវបាន​សហគមន៍​អ្នក​ប្រដាល់​ជាច្រើន​ជំទាស់​។

​កីឡាប្រដាល់​ថៃ​ឬ​ស្គាល់​ថា​Muay Thai មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​យុវជន​នៅ​ប្រទេស​ថៃ ក្នុងនោះ​មាន​ទាំង​ក្មេងៗ​រាប់លាន​នាក់​ផងដែរ​។ ពួកគេ​ចង់​ចាប់​អាជីព​ជា​កីឡាករ​ប្រដាល់ ដោយ​សង្ឃឹម​ក្រោយ​មាន​ភាពល្បីល្បាញ អាច​រក​ប្រាក់ចំណូល​បាន​ច្រើន ក្លាយជា​អ្នកមាន​ជីវភាព​ធូរធារ​ចាកចេញ​ពី​ភាពក្រីក្រ​។ ប៉ុន្ដែ​កីឡា​ប្រភេទ​នេះ​ក៏​អាចមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បានដែរ ហើយ​បើ​ភ្លាត់​អាច​ស្លាប់បាត់​បង់ជីវិត​ដូចជា​ក្មេងប្រុស​ខាងលើ​៕

ព័ត៌មានផ្សេងទៀត