ចាន់ វឌ្ឍនាកា​​បង្ហោះសារមួយ​ឃ្លា​​គួរឱ្យភ្ញាក់ផ្អើល​​ក្រោយ​កម្ពុជា​​ចាញ់​មី​យ៉ាន់​ម៉ា​​

ដោយ៖ សេង បារាំង 13-11-2018 8:38 am 1628

​ខ្សែប្រយុទ្ធ​ចាន់ វឌ្ឍនាកា បាន​បង្ហោះ​សារ​មួយ​ឃ្លា​ដ៏​គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ទាត់​ចាញ់​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ដោយ​លទ្ធផល ៤-១ ក្នុង​ពាន AFF Suzuki Cup ឆ្នាំ​2018 នៅ​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ​២០១៨​។ ខ្សែប្រយុទ្ធ​ចាន់ វឌ្ឍនាកា បាន​ព្រលយ​សារយ៉ាង​ដូច្នេះ​ថា  "​ខ្ញុំ​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការជាប់​ជម្រើសជាតិ​ទេ​"​។​

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​កម្ពុជា បាន​ចាញ់​ក្នុង​ពូ​ល នៃ​ពាន AFF Suzuki Cup ឆ្នាំ​2018 ហើយ​ការប្រកួត​បន្ត​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​បើកទ្វា​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច ស្វាគមន៍​ក្រុម​ភ្ញៀវ គឺ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឡាវ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ខាងមុខនេះ​។​

​គួរ​រំលឹក​កាលពី​ជំនួប​ជាមួយ​មី​យ៉ាន់​ម៉ា កម្ពុជា​បាន​នាំមុខ ១-០ នៅ​តង់​ទី​១ ទៅហើយ ប៉ុន្តែ​ដល់​តង់​ទី​២ មី​យ៉ាន់​ម៉ា បាន​វាយ​សម្រុក​រហូត​បានទទួល​ជ័យជម្នះ​លើ​កម្ពុជា​ដោយ​លទ្ធផល ៤-១៕ 

ព័ត៌មានផ្សេងទៀត