Juventus​​បន្ដ​ឈរ​​នៅ​កំពូល​​តារាង​​ក្រោយ​​ឈ្នះ​​AC Milan ២-០​យប់មិញ​

ដោយ៖ ពេញ ផេង 12-11-2018 9:54 am 312

​ក្រុម​សេះបង្កង់​Juventus នៅតែ​បន្ដ​កំណត់ត្រា​ដ៏​ល្អ​របស់ខ្លួន គឺ​បន្ដ​ឈរ​នៅ​កំពូល​តារាង​តែម្ដង​នៃ​ក្របខ័ណ្ឌ​Serie A​របស់​អ៊ីតាលី​។ ក្រោយ​ការប្រកួត​ចំនួន​១២​ប្រកួត​Juventus​មាន​៣៤​ពិន្ទុ​នៅក្នុង​ដៃ​។ ចំពោះ​លទ្ធផល​ឈ្នះ​AC Milan ២-០​យប់មិញ Juventus​រកបាន​ដោយ​កីឡាករ​Mario Mandzukic​នៅ​នាទី​ទី​៨ ក្រោយមក​Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​២​នៅ​នាទី​៨១ ដែល​ធ្វើឲ្យ Ronaldo​ក្លាយជា​កីឡា​ករទី​ពីរ​រក​គ្រាប់​បាល​បាន​ច្រើនជាងគេ​នៅ​Serie A​។ Ronaldo​រកបាន​៨​គ្រាប់ ខណៈ​Krzysztof Piatek​របស់​Genoa កំពុង​ឈរ​លេខ​មួយ​ក្រោយ​រកបាន​៩​គ្រាប់​៕

ព័ត៌មានផ្សេងទៀត