គោព្រៃ​កម្ពុជា​ចាញ់​សិង្ហ​បុរី ១-២ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ចុងក្រោយ​

ដោយ៖ ភីន សុភី 17-10-2018 9:10 am 702

​ក្រុម​គោព្រៃ​កម្ពុជា​ចាញ់ ក្រុម​ភ្ញៀវ​សិង្ហ​បុរី​ក្នុង​លទ្ធផល​១-២​ក្នុងជំនួប​មិត្ត​ភាពអន្តរជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​ក្រសែភ្នេក​អ្នកគាំទ្រ​ជិត​៤​ម៉ឺនា​ក់ កាលពី​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០១៨​នេះ​។​

​ការប្រកួត​នៅក្នុង​វគ្គ​ទី​១ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បើក​ការនាំ​មុខ​សិង្ហ​បុរី ១-០ តាំងតែ​ពី​នាទី​ទី​១៧ ដោយ​ការធ្វេសប្រហែស​ឱ្យ​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ​ខ្សែការពារ​សិង្ហ​បុរី ការនាំ​មុខ​នេះ​បន្ត​ដល់​ចប់​តង់​ទីមួយ​។​ប៉ុន្តែ​សំណាងល្អ​នេះ​មិន​បន្ត​យូរ​ឡើយ ចូល​ដល់​វគ្គ​ទី​២ សិង្ហ​បុរី​ធ្វើការ​វាយបក​មកលើ​កម្ពុជា រហូត​ដល់​អាច​រកបាន​២​គ្រាប់ នៅ​នាទី​ទី​៦១ និង​នាទី​ទី​៧៥ នាំមុខ​កម្ពុជា ។​បញ្ចប់​ការប្រកួត ក្រុមបាល់ទាត់​គោព្រៃ​កម្ពុជា ប​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ​សិង្ហ​បុរី ១-២​។​

​ការប្រកួត​លើក​នេះ ជា​ការប្រកួត​មិត្តភាព​លើក​ទី​៣​និង​ចុងក្រោយ​របស់​កម្ពុជា មុន​ឈានដល់​ការលេង​ពាន AFF Suzuki Cup 2018 ដែល​នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ដើម​ខែ​ក្រោយ​នេះ​។​ក្នុងចំណោម​៣​ប្រកួត​មិត្តភាព​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កម្ពុជា ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ១-៣ ស្មើ​ទីម័​រខាង​កើត ២-២ និង​ចុងក្រោយ​ចាញ់​សិង្ហ​បុរី ១-២៕

ព័ត៌មានផ្សេងទៀត