គោព្រៃ​កម្ពុជា​ត្រូវ​សាក​ជើង​ជាមួយ​សិង្ហ​បុរី​មួយ​ប្រកួត​ទៀត​មុន AFF Suzuki Cup

ដោយ៖ ធុច ធារ៉ា 16-10-2018 11:08 am 879

​គោព្រៃ​ខៀវ​កម្ពុជា នឹងត្រូវ​ប្រកួត​កម្ដៅ​សាច់ដុំ​មួយ​ប្រកួត​ទៀត​ជា​មួយក្រុម​ជម្រើសជាតិ​សិង្ហ​បុរី នា​ម៉ោង ៦៖៣០​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែតុលា​នេះ មុននឹង​ឆ្ពោះទៅរក​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup ២០១៨ នា​ខែវិច្ឆិកា​ខាងមុខ​។​

​ជំនួប​រវាង​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ទាំងពីរ​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ កម្ពុជា​ធ្លាប់បាន​សាង​ប្រវត្តិសាស្ដ្រ​ឈ្នះ​សិង្ហ​បុរី​ក្នុង​ដី​លើកដំបូង​ដោយ​លទ្ធផល​២-១ ។ កាលនោះ​ដឹកនាំ​ក្រុម​ដោយ​គ្រូបង្វឹក​ជនជាតិ​កូរ៉េ​លោក Lee Tae Hoon ។ ក៏ប៉ុន្តែ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Keisuke Honda និង​គ្រូបង្វឹក​លោក Felix ល្ងាច​នេះ តើ​ក្រុម​គោព្រៃ​កម្ពុជា អាចបង្កើត​កំណត់ត្រា​ឈ្នះ​សិង្ហ​បុរី​ម្ដងទៀត ឬ​យ៉ាងណា ខណៈដែល​ការប្រកួត​មិត្តភាព​ពីរ​ប្រកួត​ចុងក្រោយ គោព្រៃ​កម្ពុជា​មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅឡើយ​។​

​មួយ​ប្រកួត​ជាមួយ​ម៉ាឡេស៊ី កម្ពុជា​បាន​ចាញ់​ក្នុង​លទ្ធផល​៣-១ ហើយ​ថ្មីៗ​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ត្រឹម​ស្មើគ្នា​ជាមួយ​ទីម័​រខាង​កើត ដោយ​ផ​លទ្ធផល​២-២ ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត