ជា​មោទកភាព​! កីឡា​ប៉េតង់​កម្ពុជា​ផ្ដួល​ម្ចាស់ផ្ទះ​បារាំង​ដណ្ដើម​មេដាយមាស​បន្ថែមទៀត​

ដោយ៖ ធុច ធារ៉ា 15-10-2018 9:53 am 859

ជាថ្មី​ម្ដងទៀត ក្រុម​កីឡាការិនី​ប៉េតង់​ជម្រើសជាតិ​កម្ពុជា រួមមាន​កីឡាការិនី កែ ឡេង​, អ៊ុក ស្រីមុំ និង អ៊ុន ស្រី​យ៉ា បានធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​ផ្ដួល​ក្រុម​កីឡាការិនី​ម្ចាស់ផ្ទះ​បារាំង ឈ្នះ​មេដាយមាស និង​ពាន​ធំ​ផ្នែក​នារី នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​អន្ដរជាតិ Trophee L'Equipe លើក​ទី​២ នៅ​ប្រទេស​បារាំង នា​រាត្រី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ នេះ ។​

​នេះ​គឺជា​មេដាយមាស និង​ពានទី​៣ ដែល​ក្រុម​កីឡាការិនី​ប៉េតង់​ជម្រើសជាតិ​កម្ពុជា ដណ្ដើមបាន​ពី​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​ខាងលើ ។ ដោយឡែក​ក្រុម​កីឡាករ​ប៉េតង់​កម្ពុជា ក៏​ដណ្ដើមបាន​មេដាយប្រាក់​ចំនួន ២​គ្រឿង​ផងដែរ លើ​វិញ្ញាសា​ឯកត្តជន ដោយ​កីឡាករ សុខ ចាន់​មាន និង​វិញ្ញាសា ៣​នាក់​ទល់នឹង ៣​នាក់​៕

ព័ត៌មានផ្សេងទៀត