ល្ងាច​នេះ​គោព្រៃ​កម្ពុជា​សា​កជើង​ជាមួយ​ទី​ម័រ ខណៈ​អវត្តមាន​Honda

ដោយ៖ ធុច ធារ៉ា 12-10-2018 9:38 am 639

​ម៉ោង​៦៖៣០​នាទី​ល្ងាច ថ្ងៃទី​១២ តុលា​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​បើក​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ទី​ម័រ​។ លោក Felix Gonzales គ្រូ​បង្គោល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ថា លោក Keisuke Honda មិនអាច​ចូលរួម​ដឹកនាំ​ក្នុងនាម​ជា​អ្នកចាត់ការ​បានទេ​ក្នុង​ប្រកួត​មិត្តភាព​ល្ងាច​នេះ ដោយសារ​រវល់​ភារកិច្ច​ក្នុង​ក្លិប​របស់លោក​នៅ​អូស្ត្រាលី​។​

​គួររំឭកថា បី​ប្រកួត​ចុងក្រោយ ការប្រកួត​រវាង​កម្ពុ​ជា​ប៉ះ​ទីម័​រខាង​កើត គឺ​ទីម័​រខាង​កើតមិន​ដែល​ស្គាល់ពាក្យ​ថា​ឈ្នះ​កម្ពុជា​យើង​នោះទេ​។ ក៏ប៉ុន្តែ អវត្តមាន​អ្នកចាត់ការ​ទូទៅ Honda តើ​គោព្រៃ​កម្ពុជា​អាច​បំបែក​កំណត់ត្រា​មិនដែល​ចាញ់​ក្រុមទីម័​របាន​ដែរឬទេ​?

ព័ត៌មានផ្សេងទៀត