កីឡា​ប៉េតង់​កម្ពុជា​ដណ្ដើមបាន​មេដាយមាស​កម្រិត​ពិភពលោក​មួយគ្រឿង​ទៀតហើយ​

ដោយ៖ ធុច ធារ៉ា 11-10-2018 9:03 am 935
រូប៖Fn

​កែ ឡេង និង​អ៊ុក ស្រីមុំ បាន​ក្លាយជា​វីរ​កីឡាការិនី​ប៉េតង់ ដែល​បាន​ចាប់ដៃគ្នា​ដណ្ដើមបាន​មេដាយមាស​កម្រិត​ពិភពលោក​មួយគ្រឿង​ពី​ប្រទេស​បារាំង​ជូន​កម្ពុជា​នៅ​ថ្ងៃទី​១១ តុលា​នេះ​។ 

​មន្ដ្រី​ដឹកនាំ​ក្រុម​អត្ត​ពលិក​កម្ពុជា​ចេញទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​បានឲ្យដឹងថា វីរ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​វាយ​ជា​គូ​នារី ២​នាក់​ទល់នឹង ២​នាក់ ហើយ​នេះ​គឺជា​វិញ្ញាសា​ទី​១ ដែល​កីឡាការិនី​ឆ្នើម​របស់​កម្ពុជា​ទាំងពីរ ទើប​បញ្ចប់​ការប្រកួត ខណៈ​សល់ ២​វិញ្ញាសា​ទៀត ត្រូវ​បន្ដ​ប្រកួត​នា​ថ្ងៃ​បន្ទាប់ គឺ​វិញ្ញាសា ៣​នាក់​ទល់នឹង ៣​នាក់ និង​វិញ្ញាសា​ឯកត្តជន​។ ដោយឡែក​ផ្នែក​បុរស ការចាប់ផ្ដើម​ជាមួយ​វិញ្ញាសា​ដំបូង គឺ​វិញ្ញាសា​វាយ​គូ​បុរស ២​នាក់​ទល់នឹង ២​នាក់​មិន​ទទួលបាន​លទ្ធផល​ល្អ​នោះទេ​៕

ព័ត៌មានផ្សេងទៀត