រឿង សោភ័ណ្ឌ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ត្រឹម​ទឹកទី​៣ ខណៈ​ម្ទេសខ្មាំង​ស្ពាយ​ជ័យជំនះ​មកវិញ​

ដោយ៖ ធុច ធារ៉ា 30-09-2018 11:04 am 1346
រូប៖កីឡាដេលី

​អ្នកលេង​គុណ​ខ្មែរ ដែល​ប្រិយមិត្ត​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ឲ្យ​រហស្សនាម​ថា ដៃ​ភ្លើង​ជើង​រន្ទះ រឿង សោភ័ណ្ឌ ត្រូវបាន​អាជ្ញាកណ្ដាល​បញ្ឈប់​នៅត្រឹម​ទឹក​ទី​៣ ក្នុង​ការប្រកួត​មួយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​យប់មិញ ក្នុង​ព្រឹត្តិការណ៍ Heartless Tiger​។ ពីរ​ទឹក​ដំបូង រឿង សោភ័ណ្ឌ ធ្វើបាន​យ៉ាង​ល្អ ក៏ប៉ុន្តែ​ចូលដល់​ទឹក​ទី​៣ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ពីរដង ស្របពេល​ដែល​កម្លាំង​សោភ័ណ្ឌ​ក៏​កាន់តែ​ធ្លាក់​។ ជា​លទ្ធផល រឿង សោភ័ណ្ឌ មិនអាច​រក​ជ័យជំនះ​ជូន​កម្ពុជា​បានទេ ខណៈ​អ្នកគាំទ្រ​រំពឹង​ខ្ពស់​ថា សោភ័ណ្ឌ​អាច​បំបាក់ម្ចា​ស់មី​យ៉ាន់​ម៉ា​បាននោះ​។​

​ដោយឡែក ពេជ្រ ម្ទេស​ខ្មាំង បាន​ប្រកួត​ពេញ​៥​ទឹក និង​យកឈ្នះ​ម្ចាស់ផ្ទះ​ជនជាតិ​មី​យ៉ាន់​ម៉ា ក្នុង​ព្រឹត្តិការណ៍​Heartless Tiger​នេះ​។ យ៉ាងណា ប្រិយមិត្ត​អ្នកគាំទ្រ​គុន​ខ្មែរ ក៏​ចូលរួម​អបអរ​កីឡាករ​ពេជ្រ ម្ទេសខ្មាំង​ដែល​ទទួលបាន​ជ័យជំនះ និង​សោកស្ដាយ​ចំពោះ​កីឡាករ​រឿង សោភ័ណ្ឌ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត