រឿង សោភ័ណ្ឌ​​និង​ពេជ្រ ម្ទេសខ្មាំង​​ត្រូវ​ជួប​​កីឡាករ​ជើង​ខ្លាំង​​មី​យ៉ាន់​ម៉ា​​ល្ងាច​នេះហើយ​

ដោយ៖ ពេញ ផេង 29-09-2018 11:37 am 1040
រូបភាពកីឡាករកម្ពុជាដែលត្រូវប៉ះមីយ៉ាន់ម៉ា(ប្រភពពីកីឡាដេលី)

​នៅ​ទី​បំផុតជើង​ខ្លាំង​អ្នកលេង​គុន​ខ្មែរ​កម្ពុជា​ពីររូប គឺ​កីឡាករ​រឿង សោភ័ណ្ឌ និង​កីឡាករ​ពេជ្រ ម្ទេស​ខ្មាំង បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​យ៉ាង​ហ្គួ​នប្រទេស​មី​យ៉ាន់​ម៉ា​ហើយ​។ ជើង​ខ្លាំង​គុន​ខែ្មរ​ទាំង​ពីររូប ត្រូវ​ប៉ះ​ជើង​ខ្លាំង​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​ពីររូប​ដែរ គឺ​កីឡាករ​Yan Naing Tun និង​កីឡាករ​Mite Yine ចាប់ពីម៉ោង៥នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះហើយ​ នៃ​ការប្រកួត​World Lethwei Championship  ក្នុង​ព្រឹត្ដិការណ៍ Heartless Tiger​។ កីឡាករ​ទាំងពីរ​ពិតជា​ត្រូវ​ធ្វើការ​ធ្ងន់ ដ្បិត​ដៃគូ​ប្រកួត​របស់​ខ្លួន​សុទ្ធតែជា​ជើង​ខ្លាំង ប៉ុន្ដែ​យ៉ាងណាមិញ​រូបគេ​ទាំងពីរ​ក៏បាន​សិក្សា​ពី​ដៃគូ និង​ត្រៀម​ប្រកួត​ឲ្យអស់​ពី​សមត្ថភាព​៕

ព័ត៌មានផ្សេងទៀត