​Isco​នឹងអ​វត្ដ​មាន​​ពី​ការប្រកួត​​យ៉ាងហោចណាស់​​៦​ប្រកួត​​ដោយសារ​វះកាត់​​ខ្នែងពោះវៀន​

ដោយ៖ ពេញ ផេង 26-09-2018 11:53 am 620
​រូបភាព​កីឡាករ​Iscoពេលប្រកួត

​ក្រុម Real Madrid​និង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ នឹង​លេង​ដោយ​គ្មាន​វត្ដ​មាន​របស់​Isco នៅក្នុង​ប៉ុន្មាន​ប្រកួត​ខាងមុខ​។ Isco​គឺជា​កីឡាករ​ខ្សែបម្រើ​កណ្ដាល​ដ៏​សំខាន់​មួយរូប សម្រាប់​Real Madrid​និង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ប៉ុន្ដែ​គេ​មាន​បញ្ហា​សុខភាព គឺ​រលាក​ខ្នែងពោះវៀន​ត្រូវ​វះកាត់​ជាបន្ទាន់​។ រូបគេ​នឹងត្រូវ​សម្រាក​យ៉ាងហោចណាស់​ក៏​១​ខែ​ដែរ ដូច្នេះ​គេ​នឹង​អ​វត្ដ​មាន​យ៉ាងតិចណាស់​៤​ប្រកួត​សម្រាប់​Real Madrid និង​ពីរ​ប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​៕

ព័ត៌មានផ្សេងទៀត