កម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើងឯក​ស្នុកឃ័រ​ពិភពលោក​ក្រោ​យ​ចាញ់​ជប៉ុន​

ដោយ៖ ធុច ធារ៉ា 21-09-2018 8:47 am 798
រូប៖Fn

​កីឡាការិនី​ស្រួង ភាវី ដែល​តំណាងឲ្យ​ជម្រើសជាតិក​ម្ពុ​ជា​ផ្នែងក​ស្នូក​ឃ័​រ និង​ប៊ីយ៉ា មិនអាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ការប្រកួត​កីឡា​ប៊ីយ៉ា​ជ្រើសរើស​ជើងឯក​ពិភពលោក 3-Cushion-World Championship Ladies លើក​ទី​៨ បានឡើយ បន្ទាប់ពី​ប្រកួត​ចាញ់​កីឡាការិនី​ជើង​ខ្លាំង​ជប៉ុន Orie HIDA ក្នុងជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ប្រទេស​តួ​ក​គី​កាលពី​ម្សិលមិញ​។​

​យ៉ាងណាក៏ដោយ បន្ទាប់ពី​រង​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាការិនី​ជប៉ុន Orie HIDA គេ​មិនទាន់​ដឹងថា កីឡា​ការិនី ស្រួង ភាវី ត្រូវ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ស្ទួន (​មេដាយ​សំរឹទ្ធ​) ឬ​ត្រូវ​ជួប​កីឡាការិនី​បរាជ័យ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​មេដាយ​សំរឹទ្ធ​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត