ដ្បិតថាក្រុមសេះបង្កង់Juventus អាចយកឈ្នះក្រុមValencia២-០កាលពីយប់មិញ ក្នុងការប្រកួតបើកឆាកChampions League ប៉ុន្ដែក្រុមនេះជួបរឿងស៊យមួយ។ ជួបរឿងស៊យដោយសារកីឡាករចំណូលថ្មីរបស់ខ្លួនCristiano Ronaldo ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមក្រោយចូលលេងមិនទាន់ចប់តង់ទីមួយផង។
នេះគឺជាកាតក្រហមលើកដំបូងនៅChampions League ក្នុងអាជីពរបស់ខ្លួន ដែល Ronaldoបង្ហាញអារម្មណ៍មិនសប្បាយចិត្ដ និងសោកស្ដាយយ៉ាងខ្លាំងក្នុងការប្រកួតយប់មិញ។ Ronaldoត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម ដោយសារគេមានបំហុសជាមួយខ្សែការពាររបស់Valencia ហើយរូបភាពថតបានឃើញRonaldoទាញសក់ខ្សែការពារValencia។ អ្នកគាំទ្របានទាមទារឲ្យមានការបកស្រាយហេតុផល ក្រោយការសម្រេចរបស់អាជ្ញាកណ្ដាល។
យ៉ាងណាមិញចំពោះករណីនេះ អតីតអាជ្ញាកណ្ដាលជនជាតិអេស្ប៉ាញលោកEduardo Iturralde González បានបកស្រាយថា ដោយសារRonaldoទៅទាត់កីឡាករValencia មិនមែនដោយសារការទាញសក់ឡើយ។ ចំពោះការពិន័យកាតក្រហមនេះ Ronaldoនឹងត្រូវអវត្ដមាននៅប្រកួតក្រោយមួយប្រកួត តែបើរកឃើញថាមានកំហុសធ្ងន់ធ្ងរ រូបគេនឹងត្រូវពិន័យថែម១ឬ២ប្រកួតទៀត៕
សូមទស្សនាវីដេអូ៖