Ronaldo​​រកបាន​​ពីរ​គ្រាប់​ឲ្យ​​Juventus​​ ដែលជា​គ្រាប់​បាល់​​ដំបូង​របស់ខ្លួន​

ដោយ៖ ពេញ ផេង 17-09-2018 8:54 am 652

​នៅ​ទីបំផុត​Cristiano Ronaldo អាចធ្វើឲ្យ​អ្នកគាំទ្រ​និង​គ្រូបង្វឹក​Juventus​សប្បាយចិត្ដ​បានហើយ ក្រោយ​រកបាន​គ្រាប់​បាល់​ជា​លើកដំបូង បន្ទាប់ពី​ផ្ទេរ​ពី​Real Madrid​ទៅកាន់​Juventus​។ ក្នុង​ការប្រកួត​ចំនួន​៣​ប្រកួត​កន្លងមក Ronaldo​មិនអាច​រក​គ្រាប់​បាល់​បានឡើយ ប៉ុន្ដែ​ការប្រកួត​លើក​ទី​៤​កាលពី​យប់មិញ Juventus​ប៉ះ​Sassuolo​នៃ​Italy Serie A កីឡាករ​លំដាប់​កំពូល​ពិភពលោក​រូបនេះ រកបាន​ដល់​ទៅ​ពីរ​គ្រាប់​។ ប៉ុន្ដែ​Sassuolo​រកបាន​មួយ​គ្រាប់​វិញ នៅ​ចុង​ម៉ោង​ធ្វើឲ្យ​លទ្ធផ​លចប់​ការប្រកួត Juventus​ឈ្នះ​Sassuolo ២-១៕

​សូម​ទស្សនា​វីដេអូ​Highlight៖

ព័ត៌មានផ្សេងទៀត