ក្រុម​គោព្រៃ​កម្ពុជា​នៅមាន​ជំនួប​ពីរ​ប្រកួត​ទៀត​មុន​ពានរង្វាន់ AFF Suzuki Cup ២០១៨

ដោយ៖ ធុច ធារ៉ា 12-09-2018 9:49 am 460
រូប៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១០ កញ្ញា កន្លងទៅ​ត្រូវបាន​អ្នកគាំទ្រ​យល់ឃើញ​ផ្សេងគ្នា​នូវ​ទម្រង់​លេង​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​។ ខ្លះ​ថា​ល្អ​ជាង​មុន និង​ខ្លះ​ថា​ធ្លាក់​ទម្រង់​លេង ខណៈ​លោក​កេស៊ូ​កិ ហុងដា អ្នកចាត់ការ​ទូទៅ​ក្រុម​គោព្រៃ​កម្ពុជា​ថា ខ្លួន​ពេញចិត្ត​ទម្រង់​លេង​របស់​កូន​ក្រុម និង​បាន​លើកទឹកចិត្ត​ឲ្យមាន​ការខិត​ខំប្រឹងប្រែងប​ន្ថែ​មទៀត បើទោះជា​ជំនួប​បើកឆាក​មិន​ទទួលបាន​លទ្ធផល​ល្អ​ក៏ដោយ​។ 

​យ៉ាងណាក៏ដោយ ក្រុម​ជម្រើសជាតិ​កម្ពុជា នៅសល់​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ចំនួន​ពីរ​ប្រកួត​ទៀត ដើម្បី​ត្រៀមខ្លួន​ប្រកួត​ពានរង្វាន់ AFF Suzuki Cup ២០១៨​។​ ក្នុងនោះ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ ក្រុម​គោព្រៃ​កម្ពុជា ត្រូវ​ជួប​ជាមួយ​ក្រុមទីម័រ​ខាងកើត ហើយ​កម្ពុជា​ក៏​នឹង​ទទួល​ស្វាគមន៍​ក្រុម​ខ្លាំង​សិង្ហ​បុរី នៅ​ថ្ងៃទី​១៦ តុលា​ផងដែរ ដែល​ការប្រកួត​ទាំងពីរ​នេះ ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៕

ព័ត៌មានផ្សេងទៀត