កម្ពុជាចាញ់ម៉ាឡេស៊ី ១-៣ ក្នុងការប្រកួតល្ងាចម៉ិញ

ដោយ៖ គង់ ឧត្តម 11-09-2018 8:27 am 840

ក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវម៉ាឡេស៊ី ដោយលទ្ធផល ១ - ៣ ក្នុងការប្រកួត នាពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ។

នៅនាទីទី១៨ កីឡាករក្រុមគោព្រៃ សឿយ វិសាល ជាខ្សែការពារ បានស៊ុតគ្រាប់នាំមុខឱ្យកម្ពុជា ក្រោយទទួលបាល់លើកចេញពីជ្រុងដោយកីឡាករ ធារី ចន្ថាប៊ីន ដែលជាការនាំមុខបណ្តោះអាសន្ន ត្រឹមតង់ទី១ រយៈពេល៤៥នាទី ។ 

យ៉ាងណាក៏ដោយ ក្នុងការប្រកួតតង់ទីពីរ ក្រុមម៉ាឡេស៊ី បានរកគ្រាប់បាល់វាយបកឈ្នះវិញ នៅនាទីទី៦១ នាទីទី៧៥ និងនាទីទី៩០+៤ ។

២ប្រកួតបន្ទាប់របស់កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត មុនប៉ះសិង្ហបុរី នៅខែតុលា ឆ្នាំ២០១៨ខាងមុខ ៕

ព័ត៌មានផ្សេងទៀត