​ល្ងាច​នេះ​Hongda អាច​បញ្ចប់​កំណត់ត្រាកម្ពុជា​មិនដែល​ឈ្នះ​ម៉ាឡេ​១០​ឆ្នាំ​បាន​ឬទេ​?

ដោយ៖ ធុច ធារ៉ា 10-09-2018 10:19 am 1003
រូប៖ Fn

គិត​ចាប់ពី​ឆ្នាំ​២០០៧ រហូតដល់​បច្ចុប្បន្ន ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​មិន​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ ឬ​ស្មើ​ម៉ាឡេស៊ី​ឡើយ តួយ៉ាង​ឆ្នាំ​២០០៧ ចាញ់​ម៉ាឡេស៊ី ៦-០ ក្នុងជំនួប​មិត្តភាព​, ឆ្នាំ​២០១២ ចាញ់​ម៉ាឡេស៊ី ២-១ ក្នុងជំនួប​មិត្តភាព​, ឆ្នាំ​២០១៤ ចាញ់​ម៉ាឡេស៊ី ៤-១ ក្នុងជំនួប​មិត្តភាព និង​ឆ្នាំ​២០១៦ កម្ពុជា ចាញ់​ម៉ាឡេស៊ី ៣-២ ក្នុងជំនួប​ពានរង្វាន់ AFF Suzuki Cup នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា ។​

​នៅវេលា​ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ក្នុងជំនួប​មិត្តភាព​អន្ដរជាតិ​ជា​ផ្លូវការ​មុន​ជំនួប​ពានរង្វាន់ AFF Suzuki Cup​។ នេះ​គឺជា​ការប្រកួត​ដំបូង​របស់​ក្រុម​គោព្រៃ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី លោក Keisuke Honda ។​

​យ៉ាងណា​ល្ងាច​នេះ គេ​អាច​ចាត់ទុកថា​ជា​រជ្ជកាល​ថ្មី និង​ជា​ឱកាស​បំបែក​កំណត់ត្រា​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ក៏ប៉ុន្តែ ក្រោយ​ការផ្លាស់ប្ដូរ​គ្រូបង្វឹក​ច្រើន​រូប និង​ច្រើន​សញ្ជាតិ​នាពេល​កន្លងមក​នោះ គេ​នៅចាំ​អ៊ុត​មើល ថា​Keisuke Honda អាច​បញ្ចប់​សុបិន​អាក្រក់​រយៈពេល​១០​ឆ្នាំ​មក​នោះ​បានដែរ​ឬ​យ៉ាងណា​? ល្ងាច​នេះ ក្រសែភ្នែ​រាប់លានក៏​សម្លឹងមើល​យ៉ាង​យកចិត្តទុកដាក់ លើ​គ្រូ​ថ្មី​សញ្ជាតិ​ជប៉ុន​រូបនេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត