ទំនេរ​​ពី​ការប្រកួត​​Messi​​ឆ្លៀត​បំពេញ​​កាតព្វកិច្ច​​ជា​ឪពុក​​សម្រាប់​កូនៗ​

ដោយ៖ ពេញ ផេង 08-09-2018 8:43 am 1037
រូបភាព​កីឡាករ​Messi​​និង​ក្រុម​គ្រួសារ

​ដ្បិតថា​ជា​កំពូល​កីឡា​ករបាត់​ទាត់​ដ៏​ល្អ​ម្នាក់​ក្នុង​ពិភពលោក ប៉ុន្ដែ​Lionel Messi​ពុំទាន់​បានធ្វើ​រឿង​ដែល​រូបលោក​ផ្ទាល់ និង​កូនៗ​របស់លោក​ពេញចិត្ដ​ទាំងស្រុង​ឡើយ​។ ការចាប់​អាជីព​បាល់ទាត់​ពិតជា​ម​មា​ញឹក​ខ្លាំង ពុំ​សូវ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​ទេ​។ 

​ដូច្នេះហើយ​ទើប​នៅពេល​ទំនេរ​ពី​កាតព្វកិច្ច​លើ​ទីលាន​វាលស្មៅ ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្សង់​ទីន​វ័យ​៣១​ឆ្នាំ​រូបនេះ ឆ្លៀត​បំពេញ​កាតព្វកិច្ច​ជា​ឪពុក​សម្រាប់​កូនៗ​។ Messi​បាន​ជូន​កូនៗ​របស់លោក​ពីរ​នាក់​គឺ​Thiago និង Mateo​ទៅ​សាលារៀន ដែល​កិច្ចការ​នេះ​Messi​ពុំ​សូវ​បានធ្វើ​សម្រាប់​កូនៗ​ឡើយ​។ 

​សូមបញ្ជាក់ថា​Messi​មិនបាន​ចូលរួម​ជួយ​ក្រុម​ជម្រើស​ជាតិ ប្រកួត​នឹង​ហ្គា​តេ​ម៉ាឡានិង​កូ​ឡុំប៊ី​ទេ ដោយ​ផ្ដោតលើ​ការប្រកួត​សម្រាប់​ក្លឹប​អាជីប​វិញ​។ ដោយឡែក​ខណៈដែល​ក្លឹប​Barcelona​សម្រាក​ការប្រកួត ហេតុនេះហើយ​ទើប​Messi​មាន​ពេលទំនេរ​សម្រាប់​កូនៗ​៕

ព័ត៌មានផ្សេងទៀត