ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ផ្ដើម​ហ្វឹកហាត់​ត្រៀម​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​ក្រោយ

ដោយ៖ ធុច ធារ៉ា 04-09-2018 11:10 am 713

​​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក​កេស៊ូ​កិ ហុងដា បាន​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា​ពី​ម្សិលមិញ ហើយ​នឹងត្រូវ​ដឹកនាំ​កីឡាករ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ហ្វឹកហាត់​នៅថ្ងៃនេះ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​ខាងមុខនេះ​។ ក្រៅពី​ប្រកួត​មិត្តភាព​ជាមួយ​ម៉ាឡេស៊ី គោព្រៃ​កម្ពុជា​ក៏​នឹងត្រូវ​ស្វាគមន៍​ក្រុម​ខ្លាំង​សិង្ហ​បុរី​មួយទៀត នៅមុន​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup ២០១៨​ផងដែរ​។​

​សូមបញ្ជាក់ថា អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន លោក Keisuke Honda ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​កាលពី​ថ្ងៃទី​១២ សីហា​។ ក្រុម​អ្នកគាំទ្រ​រង់ចាំ​មើល ថា​តើ​ក្រោម​ការដឹកនាំ​ដោយ​គ្រូបង្វឹក​ថ្មី ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​អាច​ធ្វើឲ្យមាន​ការភ្ញាក់​ផ្អើល​នឹង​លទ្ធផល​គាប់ប្រសើរ ឬ​យ៉ាងណា​?

ព័ត៌មានផ្សេងទៀត